• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ

កម្មវិធីសមយុទ្ធជួយសង្គ្រោះ ដោយក្រសួងការពារជាតិឡាវ វៀតណាម និងកម្ពុជា សម្របសម្រួលរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា នៅស្រុក Naxaythong រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
  យោងតាមគណៈចាត់តាំង កម្មាភិបាលនិងយុទ្ធជន ជាង ៥០០ នាក់នៃប្រទេសទាំងបីបានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយស្តីពីការជួយសង្គ្រោះ (រូបថត៖ អ្នកយកព័ត៌មាន VOV នៅឡាវ)  

នេះជាលើកទីមួយហើយដែលកម្មវិធីត្រូវបានប្រព្រឹត្តទៅ តាមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាមឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីបើកសមយុទ្ធនេះ មានឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងតំណាងក្រសួងការពារជាតិវៀតណាម តំណាងក្រសួងការពារជាតិកម្ពុជា។

ថ្លែងក្នុងពិធីបើកសមយុទ្ធ ឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យខ្លាំងណាស់សម្រាប់យោធានៃប្រទេសទាំងបី មិនត្រឹមតែពង្រឹងសមត្ថភាព អភិវឌ្ឍន៍ជំនាញក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅគ្រប់ស្ថានភាពទាំងអស់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់អ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងការកសាងទំនុកចិត្តរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី។

កម្មវិធីសមយុទ្ធនេះមានការចូលរួមពីកម្មាភិបាលនិងយុទ្ធជនជិត ៥០០ នាក់នៃកងទ័ពរបស់ប្រទេសទាំងបី។ ក្នុងអំឡុងពេលសមយុទ្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា កងកម្លាំងជួយសង្គ្រោះ  កងទ័ពរបស់ប្រទេសទាំងបីនឹងផ្តោតលើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមានការស្វែងរក និងជួយសង្គ្រោះនៅតំបន់លិចទឹក  ការងារស្វែងរក និងជួយសង្គ្រោះនៅតំបន់ដែលងាយនឹងរអិលបាក់ដី; ការដួលរលំនៃសំណង់ ការលេចធ្លាយសារធាតុពុលចូលទៅក្នុងបរិស្ថានជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top