• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាមួយតួនាទីជាប្រធានរបស់វៀតណាម អាស៊ានបានឆ្លើយតបនឹងជំងឺឆ្លងយ៉ាងល្អ


បណ្ដាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននានា រួមជាមួយប្រទេសជាដៃគូបូក ៣ និងអង្គការសុខភាពពិភពលោកចូលរួមកិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធវីដេអូស្ដីពីការឆ្លើយតបនឹងជំងឺឆ្លង Covid-19 ក្រោមការដឹកនាំរបស់វៀតណាម។



អាស៊ានបានឆ្លើយតបយ៉ាងល្អបង្គួរនឹងជំងឺឆ្លង Covid-19 នៅពេល ដែលវៀតណាមទទួលតួនាទីជាប្រធានប្ដូរវេនក្នុងឆ្នាំ២០២០។ នោះគឺការ វាយតម្លៃរួមរបស់បណ្ដាអ្នកប្រាជ្ញនិងមន្ត្រីអាស៊ាននៅក្នុងកិច្ចពិភាក្សាតាម វីដេអូក្រោមប្រធានបទ “អាស៊ាននៅឯណាក្នុង Covid-19” រៀបចំឡើង ដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិ សាកលវិទ្យាល័យជាតិសឹង្ហបុរី កាលពីថ្ងៃ ទី២០ ឧសភា។

តំណាងចូលរួមកិច្ចពិភាក្សាបានចាត់ទុកថា អាស៊ានបានធ្វើការយ៉ាងល្អណាស់ដោយបានឯកភាពជាធ្លុងមួយ មិនត្រឹមតែក្នុងការឆ្លើយតបនឹងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក្នុងការរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ សំខាន់ៗទៀតផង។

ឆ្លើយសំណួរស្ដីពីការទទួលខុសត្រូវរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន លោកស្រីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសឹង្ហបុរី Tao Thi Thanh Huong បានចាត់ទុកថា ការផ្ទុះឡើងនៃជំងឺឆ្លង Covid-19 បានបណ្ដាលឲ្យកិច្ចប្រជុំជាច្រើនរបស់អាស៊ានត្រូវផ្អាក។ យ៉ាងណាមិញ ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានដាស់តឿនឲ្យប្រទេសសមាជិកដទៃ “ធ្វើសកម្មភាព យ៉ាងឆាប់ៗហើយសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត” មិនត្រឹមតែក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោក ស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិ បត្តិការយ៉ាងស្អិតរមួតរបស់អាស៊ាន បានជួយឲ្យប្រទេសសមាជិកគ្រប់គ្រង បាននូវការរីករាលដាលនៃជំងឺឆ្លង ការពារជីវភាពរស់នៅរបស់ប្រជាជនហើយធានាសន្តិសុខស្បៀងអាហារនិងសុវត្ថិភាពចំណីអាហារផងដែរ។

បណ្ដាអ្នកប្រាជ្ញដ៏ល្បីល្បាញរបស់សឹង្ហបុរីនៅក្នុងកិច្ចពិភាក្សានេះ បានវាយតម្លៃថា វៀតណាមបានអនុវត្តការងារប្រយុទ្ធប្រឆាំង Covid-19 យ៉ាងល្អ ក្នុងឋានៈជាប្រទេសឯករាជ្យមួយផង ហើយក្នុងឋានៈជាប្រធានអាស៊ាន ទៀតផង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top