• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ WHO អំពាវនាវឱ្យបង្កើតមូលនិធិជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់តំបន់ហ្គាហ្សានិងលីបង់

នាថ្ងៃទី ២ ខែវិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានការបង្កើតមូលនិធិពីរដាច់ដោយឡែកដែលមានតម្លៃ ៥០ លានដុល្លារនិងប្រាក់ចំនួន ១០,៤ លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបផ្នែកសុខភាពនៅក្នុងតំបន់ហ្គាហ្សានិងលីបង់ ដែលជាកន្លែងភាពតានតឹងជាមួយអ៊ីស្រាអែលកំពុងកើនឡើង។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត លោក Ahmed Al-Mandhari បានធ្វើដំណើរទៅកាន់រដ្ឋធានី Beirut ប្រទេសលីបង់ ដើម្បីជួបពិភាក្សាជាមួយមន្ត្រី និងបុគ្គលិករបស់ WHO សំដៅបង្កើនការត្រៀមរៀបចំប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃជម្លោះហាម៉ាស-អ៊ីស្រាអែលរីករាលដាលដល់ប្រទេសលីបង់។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី ២ ខែវិច្ឆិកា ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយការហ៊ុមព័ទ្ធលើឥន្ធនៈចូលតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើមន្ទីរពេទ្យនៅទីនោះ អស់ឥន្ធនៈ។ កន្លងមក អ៊ីស្រាអែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែមិនរាប់បញ្ចូលការនាំចូលឥន្ធនៈ ដោយលើកឡើងពីតម្រូវការក្នុងការបិទម៉ាស៊ីនភ្លើងរបស់ក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យនៅហ្គាហ្សាឥឡូវនេះបានប្រកាសអាសន្នអំពីការផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់សម្រាប់ប្រតិបត្តិការវេជ្ជសាស្រ្ត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top