• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ សមាជិកជាន់ខ្ពស់ពីររូបរបស់ក្រុមហាម៉ាសបានស្លាប់

កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា សមាជិកជាន់ខ្ពស់ពីររូបនៃចលនាអ៊ីស្លាមហាម៉ាសបានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសសំដៅទៅលើរថយន្តរបស់ពួកគេក្នុងទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃទី១៧ ខែសីហា។
រថយន្តមួយគ្រឿងត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ រ៉យទ័រ

ទីក្រុង Tel Aviv បានចោទប្រកាន់មនុស្សពីរនាក់នេះថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនអ៊ីស្រាអែលម្នាក់កាលពីមុននោះ។ សេចក្តីថ្លែងការណ៍រួមរបស់ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណបុរសទាំងពីររូបគឺ Ahmed Abu Ara និង Rafet Dawasi ។ អ្នកទាំងពីរមកពីភាគខាងជើងតំបន់ West Bank នៅក្បែរទីក្រុង Jenin ។ នៅក្នុងសេចក្តីប្រកាសមួយ កងពលតូច Al-Qassam របស់ក្រុមហាម៉ាស់បានឲ្យដឹងថា គេបានធ្វើពិធី រំលឹកវិញ្ញាណក្ខន្ឌដល់សមាជិកទាំងពីរនេះ។

កាលពីថ្ងៃទី ១៧ ខែសីហា កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ សំដៅទៅលើគោលដៅចំនួន ៤០ នៅតំបន់ ហ្គាហ្សា ក្នុងរយៈពេលពីរបីម៉ោង។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានបញ្ជាក់ពីការវាយប្រហារលើទីតាំងយោធា ឃ្លាំងអាវុធ និងគោលដៅជាច្រើនទៀតរបស់ក្រុមហាម៉ាស។ ជាមួយគ្នានោះ អ៊ីស្រាអែលបានព្រមានពលរដ្ឋនៃជំរំជនភៀសខ្លួន Maghazi នៅភាគកណ្តាលតំបន់ហ្គាហ្សាឱ្យជម្លៀសចេញជាបន្ទាន់ ដោយហេតុផលថា នេះជាតំបន់បាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានប្រកាសនឹងចាត់វិធានការយ៉ាងខ្លាំងនិងជាបន្ទាន់ចំពោះតំបន់នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top