• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ វៀតណាមជានិច្ចកាលផ្ដោតសំខាន់លើការងារគាំពារពលរដ្ឋវៀតណាមក្នុងតំបន់

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការសន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេស)  

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី២០ ខែតុលា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់ចំពោះការវិវឌ្ឍនៃជម្លោះរវាងរុស្ស៊ី - អ៊ុយក្រែន។ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ “ជាថ្មីម្តងទៀត វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការសន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា។ ទន្ទឹមនឹងនោះ វៀតណាមមានគោលបំណងថា អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជននៅទីនោះ ក្នុងនោះមានសហគមន៍ជនវៀតណាម ត្រូវបានធានា។ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជំរុញការសន្ទនា និងស្វែងរកដំណោះស្រាយដើម្បីរក្សាស្ថិរភាពស្ថានការណ៍ឲ្យបានឆាប់ៗ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក”។

ក្នុងសន្និសីទកាសែត ឆ្លើយសំណួរអំពីស្ថានភាពរបស់ប្រជាជនវៀតណាមនៅអ៊ុយក្រែន លោកស្រី Le Thi Thu Hang បាននិយាយថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅអ៊ុយក្រែន ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការគាំពារពលរដ្ឋ គាំពារជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅតំបន់នេះ។ យោងតាមស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន បច្ចុប្បន្ននេះមានជនជាតិវៀតណាមប្រមាណ ៥០០ នាក់នៅ អ៊ុយក្រែនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top