• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញយុត្តិធ៌មអាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ

ថ្លែងមតិនៅឯសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមបន្ទាន់បំផុតមួយដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ ដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពរបស់ប្រទេសជាច្រើន។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV-Washington)

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ច្បាប់អន្តរជាតិប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៩ គណៈប្រតិភូវៀត ណាមនិងគណៈប្រតិភូវ៉ានូអាទូប្រចាំអង្គការសហប្រជាជាតិបានសម្របសម្រួលជាមួយអង្គការអភិវឌ្ឍន៍ច្បាប់អន្តរជាតិ (IDLO) ដើម្បីរៀបចំសិក្ខាសាលាដោយប្រធានបទ “ជម្រុញយុត្តិធម៌អាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ”។

ថ្លែងមតិនៅឯសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមបន្ទាន់បំផុតមួយដែល សហគមន៍អន្តរជាតិកំពុងប្រឈមមុខ ដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពរបស់ប្រទេសជាច្រើន។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា ដំណើរការជម្រុញយុត្តិធម៌អាកាសធាតុដែលប្រទេសនានារួមទាំងវ៉ានូអាទូ និងវៀតណាមបានសម្របសម្រួលនាពេលថ្មីៗនេះ ទទួលបានវឌ្ឍនភាពជាច្រើន ដូចជាការដែល តុលាការច្បាប់សមុទ្រអន្តរជាតិបានចេញផ្សាយមតិប្រឹក្សាយោបល់ស្តីពីការទទួលខុសត្រូវរបស់ជាតិសម្រាប់បរិស្ថានសមុទ្រ និងបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (ឧសភា ២០២៤) និងតុលាការយុត្តិធម៌អន្តរជាតិកំពុងពិចារណាផ្តល់មតិយោបល់អំពីទំនួលខុសត្រូវរបស់ប្រទេសនានាលើបញ្ហាបម្រែបម្រួលអាកាសធាតុ។

នៅក្នុងសិក្ខាសាលានេះ វាគ្មិន និងភ្ញៀវចូលរួមបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបាននិងទិសដៅសម្រាប់ការលើកកម្ពស់យុត្តិធម៌អាកាសធាតុ តាមរយៈវិធីសាស្រ្តនីតិរដ្ឋ ការពង្រឹងគណនេយ្យភាព និងការលើកកម្ពស់ការអនុវត្តការប្តេជ្ញាចិត្តនៃអាកាសធាតុ ទំនួលខុសត្រូវជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុលើជំនាន់បច្ចុប្បន្ននិងជំនាន់អនាគត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top