• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញទំនាក់ទំនងការពារជាតិសមស្របជាមួយទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត ណាម-អាមេរិក


 ពិធីទទួលនាយឧត្តមសេនីយ៍  Ngo Xuan Lich  

ទទួលសេចក្តី​អញ្ជើញរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក​ លោក James Mattis គណៈប្រតិភូ​យោធាជាន់​ខ្ពស់​វៀត​​ណាម ដឹកនាំដោយនាយឧត្ត​មសេនីយ៍ ​Ngo Xuan Lich រដ្ឋមន្ត្រីក្រសួង​ការពារប្រទេស​ វៀត ណាម​ទៅ​បំពេញ​ទ​ស្សន​កិច្ចជា​ផ្លូវការ​នៅ អាមេរិកចាប់ពីថ្ងៃទី៧ដល់​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២​០១៧ ។
 
នាព្រឹកថ្ងៃទី៨​ ខែសីហា ឆ្នាំ​២០១៧​ បន្ទាប់ពីពីធីទទួល បដិសណ្ឋារកិច្ចមក រដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​អនុវត្ត​កិច្ច​ចរចារ​​។ នៅ​ក្នុងជំនួបនេះ ភាគី ទាំងពីរបានឯកភាពលើ​បណ្តាវិធានការ សំដៅជម្រុញ​ទំនាក់ទំនងការ​ពារ​ជាតិ​​នា ពេលខាងមុខ តាម​កិច្ចព្រមព្រៀងដែលមានស្រាប់រវាងថ្នា​ក់ដឹកនាំ នៃប្រទេសទាំងពីរ និងតាមរាល់​ឯក​សា​រដែល​បានចុះហត្ថលេខា។ ស្តីពីទំនាក់ទំនងកា​រពារជាតិទ្វេភាគី នាពេលខាងមុខ  រដ្ឋ​មន្ត្រី​ទាំងពី​ររូប​បាន​​ឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការ​តាម ខ្លឹមសារនៃ​បណ្តាកិច្ច​ព្រមព្រៀង​ដែលបាន​ចុះហត្ថលេខា​ ក្នុង​នោះ ផ្តោតអាទិភាពទៅ ​លើវិស័យជំនះពុះពារនូវផ​លវិបាក​ដោយសង្គ្រាមនៅ​ វៀតណាម​ ទប់ទល់ជាមួ​យការ សាកល្បងសន្តិសុខ​ក្រៅប្រពៃណី ក៏ដូច​ជាចូល​រួមរាល់​សកម្មភាព​រក្សាសន្តិភាព​របស់​ អង្គការ​សហប្រជា​ជាតិ។
 
រដ្ឋ​មន្ត្រី លោក Ngo Xuan Lich បានអះអាងថា វៀតណាមចាត់ទុកអាមេរិក ជា ដៃគូសំ​ខាន់ជួរ​មុខ​និង​ផ្តល់អាទិភាព​សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនង​នេះអាស្រ័យលើ គោលការណ៍សមភាព គោរព​របបនយោបាយ ឯករាជ្យ អធិ​បតេយ្យភាព បូរណភាព ដែនដីរប​ស់ប្រទេសនីមួយៗ​។
 
 រីឯខ្លួនវិញ រដ្ឋមន្ត្រី​ការពារជាតិអាមេរិក លោក James Mattis បាន​វាយតម្លៃ ខ្ពស់ ចំពោះតួនាទីនិងឋានៈរបស់​វៀតណាមក្នុង​តំបន់ ក៏ដូចជារាល់ការខិតខំប្រឹង ​ប្រែងសហប្រតិបត្តិការប្រកបដោយប្រសិ​ទ្ធ ភាព​របស់​វៀត​ណា​​ម​ក្នុង​ការស្វែងរក អដ្ឋិធាតុទាហានអាមេរិ​កដែលបាត់ខ្លួនក្នុងសង្គ្រាម (MI​A)។ រដ្ឋមន្ត្រី​រូបនេះ​បានសន្យា​ថា ​​នឹងបន្ត​សហ ការក្នុងការស្វែងរកព័ត៌មានកងទ័ព​វៀតណាមបាត់ខ្លួន​ ក្នុងសង្គ្រាម ក៏ដូចជាជួយ​ឧបត្ថម្ភក្នុង​ការ​ជំរះជាតិពុល dioxin នៅព្រលានយន្តហោះ Bie​n Hoa ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top