• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន៖ អំពើរំលោភច្បាប់របស់ចិននៅសមុទ្រខាងកើតគឺមិនអំណោយផលដល់ការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិឡើយ


រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kono Taro (រូបថត៖ CNN)
 

ឆ្លើយបទសម្ភាសរបស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) នាពេលថ្មីៗ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kono Taro បានអះអាងថារាល់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត ក្នុងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែង អាចប្រឈមនឹងប្រតិកម្មយ៉ាងពេញទំហឹង ពីសហគមន៍អន្តរជាតិ។ 
 
លោក Kono Taro បានសង្កត់ធ្ងន់ថា ការដែលចិនបង្កើនការពូនជ្រុំ កែលំអ និងបង្កើតថ្មប៉ប្រះទឹកផ្កាថ្ម ក៏ដូចជា សាងសង់កោះសិប្បនិម្មិត ដើម្បីយកទៅធ្វើជាមូលដ្ឋានរបស់ខ្លួននៅលើសមុទ្រខាងកើត គឺមិនសមស្របនឹងការពង្រឹងនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិនោះឡើយ។
 
លោករដ្ឋមន្រ្តី Kono Taro បានបញ្ជាក់ទៀតថាសណ្តាប់ធ្នាប់និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត និងតំបន់ផ្សេងៗទៀត ពិតជាមានសារៈសំខាន់ណាស់ ហើយរាល់បញ្ហាដែលបានកើតឡើងនៅទីនេះគឺជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សហគមន៍អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។

Top