• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នេរសមុទ្រ​​វៀតណាម​ចំនួន​ពីរ ស្ថិត​​ក្នុង​ Top 10 ឆ្នេរសមុទ្រ​​ល្បី​បំផុត​​នៅ​លើ​​ពិភពលោក

ឆ្នេរសមុទ្រចំនួនពីរនៅវៀតណាម រួមមានឆ្នេរសមុទ្រ Nha Trang និងឆ្នេរសមុទ្រ Vung Tau ជាប់ចំណាត់ថ្នាក់ក្នុង Top 10 ឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតនៅលើពិភពលោក យោងតាមចំនួនអ្នកមើលនៅលើបណ្តាញសង្គម TikTok ។
ឆ្នេរសមុទ្រ Hon Tam នៅ Nha Trang។ (រូបថត៖ Hồng Đạt/TTXVN)    

លទ្ធផលនេះត្រូវបានចេញផ្សាយនៅលើគេហទំព័រ https://www.cnbc.com នៅថ្ងៃទី ២៥ ខែធ្នូ។ យោងតាមអត្ថបទនៅលើគេហទំព័រនេះ បណ្តាញសង្គម TikTok គឺជាវេទិកាមួយក្នុងចំណោមវេទិកាដំបូងគេដែលមនុស្សចូលវាយតម្លៃគុណភាពនៃភោជនីយដ្ឋាន និងកន្លែងទេសចរណ៍នានា រួមទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ឆ្នេរសមុទ្រចំនួនពីររបស់វៀតណាម គឺឆ្នេរសមុទ្រ Nha Trang ក្នុងខេត្ត Khanh Hoa និងឆ្នេរសមុទ្រ Vung Tau ក្នុងខេត្ត Ba Ria - Vung Tau ជាប់ចំណាត់ថ្នាក់លេខ ៣ (ដោយមានអ្នកមើលចំនួន ៦៤,៦ លាននាក់) និងលេខ ៤ (មានអ្នកមើល ៦១,៩ លាននាក់)នៅក្នុងបញ្ជីនេះ។ យោងតាមអត្ថបទ ឆ្នេរសមុទ្រ Nha Trang ដែលមានទឹកថ្លា ត្រូវបានគេស្គាល់ថាជាឆ្នេរសមុទ្រដ៏ល្បីបំផុតមួយនៅវៀតណាម និងសកម្មភាពមុជទឹក។

ឆ្នេរ Bondi ក្នុងទីក្រុង Sydney  អូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្អាតបំផុតទាំង ១០ នៅលើពិភពលោក ដែលមានអ្នកចូលមើលចំនួន ៤៤៥.៨ លានលើក។ ទីពីរគឺឆ្នេរសមុទ្រប៉ាតាយ៉ា ក្នុងប្រទេសថៃ ដែលមានអ្នកចូលមើលចំនួន ១២៨,៥ លានលើក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top