• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានគោលដៅបង្កើនផលិតកម្មឧស្សាហកម្មប្រហែល ៩-១០%

ក្នុងឆ្នាំ២០២៤ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទទួលបានសញ្ញាសំគាល់សំខាន់ៗជាច្រើន សកម្មភាពនាំចូលនិងនាំចេញទំនិញឈានដល់កម្រិតកំណត់ត្រាប្រហែល ៨០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំមុន។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang ថ្លែងក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៤ និងការអនុវត្តភារកិច្ចឆ្នាំ ២០២៥ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ រូបថត៖ VGP

ជាមួយនឹងការរំពឹងទុកជាច្រើន ក្នុងឆ្នាំ ២០២៥ ផ្នែក ឧស្សាហកម្មនិងពាណិជ្ជកម្មខិតខំបង្កើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្មប្រហែល ៩-១០% ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang បានឲ្យដឹងថា៖ “ឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ពិសេសដែលជាឆ្នាំចុងក្រោយនៃការអនុវត្តរយៈពេល ៥ ឆ្នាំនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ២០២១-២០២៥ សំដៅត្រៀមរៀបចំមូលដ្ឋានគ្រឹះ ធ្វើជាបុព្វហេតុសម្រាប់ប្រទេសទាំងមូលមានទំនុកចិត្តឈានចូលយុគសម័យថ្មី - ជាយុគសម័យខ្លាំងមាំមួន និងវិបុលភាពរបស់ប្រទេសជាតិ។ អនុវត្តន៍ការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ស្តីពីការកំណត់សេណារីយ៉ូកំណើន GDP សម្រាប់ឆ្នាំ ២០២៥ នៅកម្រិត ៨% ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានពិនិត្យយ៉ាងសកម្មនិងបង្កើនសូចនាករកំណើនក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មខិតខំប្រឹងប្រែងឲ្យមានកំណើនប្រហែល ៩-១០% បើធៀបនឹងឆ្នាំ ២០២៤”។

ទន្ទឹមនឹងនោះ នៅឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តអនុវត្តន៍ដោយសមកាលកម្មគោលនយោបាយគាំទ្រសហគ្រាសដែលរដ្ឋាភិបាលបានអនុម័ត តាមនោះដោះស្រាយការលំបាកនិងឧបសគ្គក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស ជាពិសេសវិស័យផលិតកម្មសំខាន់ៗដូចជា វាយនភណ្ឌកាត់ដេរ ស្បែកជើង រថយន្ត មេកានិច និងដែកថែប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top