• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ប្រជាជនភាគកណ្ដាលចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សម្រាប់ជនរួមជាតិនៅខេត្ត Quang Nam នរណាម្នាក់ក៏ មានសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែង ចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបភាពដ៏សាមញ្ញ និងស្និទ្ធស្នាលជាមួយប្រជាជនរបស់លោក អគ្គលេខាបក្ស ហាក់ដូចជានៅតែស្ថិតនៅទីនេះដដែល។
លោកអគ្គលេខាបក្ស Nguyen Phu Trong លើកទឹកចិត្តប្រជាជននៅតំបន់មូលដ្ឋានបដិវត្តន៍ស្រុក Hiep Duc ខេត្ត Quang Nam ជំនះពុះពារលើការលំបាក និងខិតខំប្រឹងប្រែងក្នុងការងារ។ (រូបថត៖ Vu Quang Hung/VOV)

លោកស្រី Ho Thi Anh Tho ជនជាតិ Xo Dang នៅឃុំ Song Tra ស្រុក Hiep Duc គ្មានពេលណាដែលភ្លេចស្នាមញញឹមស្លូតបូត របស់មេដឹកនាំកំពូលរបស់បក្ស នៅពេលដែល លោកជួបសំណេះសំណាលជាមួយប្រជាជននៅមូលដ្ឋាន។ លោកអគ្គលេខាបក្ស បានផ្តល់មនោសញ្ចេតនាដ៏កក់ក្តៅដល់ប្រជាជន ហើយលើកទឹកចិត្តប្រជាជនឱ្យ អភិវឌ្ឍន៍សេដ្ឋកិច្ច ធានាលំនឹងនៅក្នុងជីវភាពរស់នៅ។ លោកស្រី Ho Thi Anh Tho បានសម្តែង អារម្មណ៍ដោយការរំជួលចិត្តថា៖

“លឺដំណឹងពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ខ្ញុំមាន អារម្មណ៏ក្រៀមក្រំយ៉ាងក្រៃលែង ដោយសារតែមនោសញ្ចេតនារបស់លោកអ៊ុំចំពោះជនរួមជាតិ Ca Dong, Mo Nong និង Kinh ពិតជាអស្ចារ្យណាស់។ លោកអ៊ុំ តែងតែណែនាំឲ្យប្រជា ពលរដ្ឋថែរក្សាសាមគ្គីភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិនៅតាម មូលដ្ឋាន ជាពិសេសនៅតំបន់ភ្នំ Hiep Duc ដែលជាជម្រកបដិវត្តន៍”។

នៅខេត្ត Quang Binh លោកស្រី Tran Thi Hoa និងប្ដីគឺលោក Vo Quy Thanh នៅឃុំ Bao Ninh ទីក្រុង Dong Hoi បានឮដំណឹងមរណភាពរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong ដែលបានផ្សាយតាមរលកវិទ្យុសម្លេងវៀតណាម ខណៈគូប្ដីប្រពន្ធ កំពុងបង់សំណាញ់នេសាទត្រីនៅលើសមុទ្រ។ លោកស្រី Hoa នៅតែចងចាំ កាលពី៩ឆ្នាំមុន (២០១៥) គ្រួសារលោកស្រីមានកិត្តិយសទទួលស្វាគមន៍លោកអគ្គ លេខាបក្ស Nguyen Phu Trong អញ្ជើញមកសួរសុខទុក្ខ ព្រោះម្តាយក្មេករបស់គាត់គឺជាវីរ អ្នកម្ដាយវៀតណាម Lai Thi Sen។ ជំនួបនៅថ្ងៃនោះមានភាពកក់ក្តៅ ស្និទ្ធស្នាល និងជាកិត្តិយសសម្រាប់គ្រួសារ។ លោកស្រី Tran Thi Hoa បានឲ្យដឹងថា៖

“ឮដំណឹងមរណភាពរបស់លោក Trong ពួកយើងពិតជាសោកសៅណាស់ ដោយសារបាត់បង់មេដឹកនាំគំរូរបស់បក្ស រដ្ឋ ជាមនុស្សសាមញ្ញម្នាក់ ជិតស្និទ្ធជាមួយ ប្រជាជន ស្រឡាញ់និងគិតគូដល់ជីវភាពប្រជាជន”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top