• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមសាកធ្វើតេស្តចាក់វ៉ាក់សាំងប្រឆាំងរវីរុសកូរ៉ូណាលើសត្វកណ្តុរ


 ការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាវ៉ាយនៅមន្ទីរពេទ្យមួយនៅប្រទេសចិន( រូបថត៖ TTXVN)
 

យោងតាម​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន (CDC) វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ហៅ​ថា “mRNA” បានចាប់ធ្វើតេស្តលើសត្វ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញ CDC សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Tongji (ទីក្រុងសៀងហៃ) និងក្រុមហ៊ុនStemirna Therapeutics Co.,Ltd។
 
គំរូវ៉ាក់​សាំងទាំងនេះត្រូវបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរជាង ១០០ ក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ ការសាក​ល្បង​នៅតែស្ថិត​ក្នុងដំណាក់​កាល​ដំបូង​នៃការ​អភិវឌ្ឍន៍​ហើយ​នៅតែមាន​ដំណាក់​កាល​ជាច្រើន​ដែលត្រូវ​ស្រាវ​ជ្រាវ​និង​សាកល្បងមុនពេលប្រើឲ្យមនុស្ស។
 
ទាក់ទង​ទៅនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុស 2019-nCoV នាថ្ងៃទី ១០ ខែកុម្ភៈប្រធានរដ្ឋចិនលោក Xi Jinping​ បានធ្វើទស្សនកិច្ចនៅខណ្ឌChaoyang នៅរដ្ឋធានីប៉េកាំង។ នៅទីនេះលោក Xi Jinping បាន​បង្ហាញនូវ​ការប្តេជ្ញាចិត្ត​យ៉ាង​ខ្លាំង​និង​ជំនឿជាក់​ចិត្ត​ថា​ប្រជាជន​ចិន នឹង​ទទួល​ជ័យ​ជំនះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរាត​ត្បាតបង្កឡើង ដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ លោកប្រធារដ្ឋ ​Xi Jinping ក៏បានអះអាងថា ប្រ​ទេសចិន​នឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ​គោលដៅ​សេដ្ឋកិច្ច និងសង្គមរបស់ប្រ​ទេស​នេះនៅឆ្នាំ ២០២០​៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top