• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមសកម្មភាពរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc អញ្ជើញថ្លែងមតិក្នុងពិធីនេះ (រូបថត៖ baoquocte.vn)
 

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងវ៉ាស៊ីនតោន ឯក​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ លោក Ha Kim Ngoc និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក David Stilwell បាន​អញ្ជើញ​ធ្វើជាសហអធិបតីក្នុងពិធីចាប់ផ្តើមសកម្មភាពអបអរសាទររំលឹកខួបលើកទី ២៥ នៃការបង្កើត​ទំនាក់​ទំនង​ការ​ទូតរវាង វៀតណាម និងអាមេរិក (ឆ្នាំ១៩៩៥-២០២០) ។
 
អញ្ជើញថ្លែង​មតិក្នុងឱកាសបើកព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់ថា ២៥ ឆ្នាំកន្លងមក​ មិនមែនជារយៈពេលយូរក្នុងប្រវត្តិ     សាស្ត្រ នៃទំនាក់ទំនងទ្វេភាគី ប៉ុន្តែអ្វីៗដែល​វៀត​ណាម និង​អាមេរិក​សម្រេច បានពិតជាគួរអោយ​ចាប់អារម្មណ៍ខ្លាំងណាស់។​ លោក Ha Kim Ngoc បានចែក​រំលែក​អំពីការ​រីកចម្រើន​គួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចសហ​ប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងរយៈពេល ២៥ ឆ្នាំ​កន្លង​មក ជា​ពិសេសកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារនូវផលវិបាកនៃសង្គ្រាម និងការ​លើក​កំពស់​សមត្ថភាព​​ក្នុងការអនុវត្តនិងគោរពច្បាប់សមុទ្រជាដើម។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការពហុភាគី ប្រទេសទាំង​ពីរបានចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ច​សហប្រតិ​បត្តិ​ការ និងសណ្តាប់ធ្នាប់ដោយឈរលើមូលដ្ឋានច្បាប់ ក្នុងតំបន់អាស៊ី - មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក​ផងដែរ។​
 
រីឯខ្លួនវិញ ឧបការី​រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក David Stilwell បានឲ្យដឹងថា ប្រទេស​ទាំងពីរ​ត្រូវ​ឆ្លង​កាត់​គ្រាលំបាកបន្ទាប់ពីសង្គ្រាមដើម្បីក្លាយជាដៃគូគួរឲ្យទុកចិត្តគ្នា ដោយផ្អែកលើ​ការគោរព​គ្នាទៅវិញ​ទៅម​ក​។ លោក David Stilwell បានសង្កត់ធ្ងន់លើទំនាក់ទំនងភាពជាដៃគូនិងមិត្តភាពរវាងប្រទេសទាំងពីរ ដែល​បានកសាងតាមរយៈការខិតខំប្រឹងប្រែរួមគ្នានោះ ហើយនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាមលើគ្រប់វិស័យកំពុងរីកចម្រើនយ៉ាងល្អណាស់ ហើយនឹងត្រូវបានបន្ត​កែលម្អឲ្យ​កាន់តែល្អ​ប្រសើរ​ឡើង​ថែមទៀត នាពេលអនាគតផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top