• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចក្ខុវិស័យរួម - សកម្មភាពរួម"៖ វៀតណាមជាអធិបតីនៃព្រឹត្តិការណ៍កម្រិតខ្ពស់ CPTPP ជាច្រើន

ក្នុងនាមជាប្រធាននៃកិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និងជឿន​លឿន​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ ២០២៦ ដោយមានប្រធានបទ "ចក្ខុវិស័យរួម - សកម្មភាពរួម" វៀតណាមកំពុងធ្វើជាអធិបតីនៃព្រឹត្តិការណ៍ CPTPP កម្រិតខ្ពស់ជាបន្តបន្ទាប់នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា។

សម័ប្រជុំ​ពរញអង្គនៃមន្ត្រី​ជាន់​ខ្ពស់ CPTPP ថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុង​ហាណូយ។ រូបថតៈ  VNA

សម័យប្រជុំពេញអង្គរបស់មន្ត្រីជាន់ខ្ពស់ CPTPP បានបើកកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ វៀតណាម ក្នុងតួនាទីជាប្រធាន CPTPP កំពុងសម្របសម្រួលការពិភាក្សាឆ្ពោះទៅរកលទ្ធផលជាក់ស្តែងដោយផ្អែកលើការឯកភាពគ្នា ដើម្បីដាក់ជូនរដ្ឋមន្ត្រី CPTPP សម្រាប់ការពិចារណានិងអនុម័ត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា CPTPP លើកទី ១១ ក៏ដូចជាវគ្គសន្ទនាពាណិជ្ជកម្ម និងវិនិយោគ CPTPP-EU និង CPTPP-ASEAN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា។

រួមជាមួយនឹងការជំរុញការស្រុះចិត្ត​គំនិត​គ្នា វៀតណាមបានរៀបចំ និងសហការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៥ ក្នុងឆ្នាំ ២០២៦ រួមជាមួយនឹងកិច្ចប្រជុំ​កម្រិតបច្ចេកទេស និងកិច្ចប្រជុំគណៈកម្មាធិការឯកទេស។ សកម្មភាពទាំងនេះមានគោលបំណងពន្លឿនការពិភាក្សា ដោះស្រាយឧបសគ្គក្នុងការអនុវត្តកិច្ចព្រមព្រៀង និងលើកកម្ពស់ការស្រុះចិត្ត​គំនិត​គ្នាក្នុងចំណោមសមាជិក។

បណ្តាកិច្ចសន្ទនានៅកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតរដ្ឋមន្ត្រី ផ្តោតលើការពិភាក្សា​អំពីអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយឆ្ពោះទៅរកលទ្ធផលជាក់ស្តែង។ នេះជា​សកម្មភាពបន្តយន្តការសន្ទនាដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរបស់ CPTPP ជាមួយដៃគូសំខាន់ៗទាំងពីរនេះ៕​

តាម​ vovworld.vn/km-KH/

នាយករដ្ឋមន្ត្រី  លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

Top