• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គំនិតផ្តួចផ្តើមលិខិតឆ្លងដែនភស្តុភារពិភពលោក - សក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - UAE ក្នុងវិស័យភស្តុភារ

កម្មវិធីនេះ ដោយកម្មវិធីលិខិតឆ្លងដែនភស្តុភារពិភពលោក (World Logistics Passport - WLP) សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) រៀបចំឡើង។

ទិដ្ឋភាពនៃកម្មវិធី (រូបថត: Moit.gov.vn)

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ “ពិធីចុះហត្ថលេខា និងវេទិកាស្តីពីគំនិតផ្តួចផ្តើមលិខិតឆ្លងដែនភស្តុភារពិភពលោក - សក្តានុពលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UAE លើវិស័យភស្តុភារ”។ កម្មវិធីនេះ ដោយកម្មវិធីលិខិតឆ្លងដែនភស្តុភារពិភពលោក (World Logistics Passport - WLP) សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) រៀបចំឡើង។

World Passport Logistics (WLP) គឺជាគំនិតផ្តួចផ្តើមជាសកលរបស់ UAE អាជ្ញាធរទីក្រុងឌូបៃ និងសហគ្រាសគ្រប់គ្រងកំពង់ផែ ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីប្រទេសជាច្រើន។ WLP ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយរបាំងមិនមែនពន្ធក្នុងពាណិជ្ជកម្មអន្តរជាតិដោយកាត់បន្ថយពេលវេលា និងតម្លៃនៃប្រតិបត្តិការសេវាកម្មដឹកជញ្ជូន។ ទាក់ទិននឹងអត្ថប្រយោជន៍នៃការចូលរួមនោះ លោក Nguyen Tuong អគ្គលេខាធិការរងនៃសមាគមធុរកិច្ចភស្តុភារវៀតណាមបានចាត់ទុកថា៖ “ទីមួយគឺជួយសម្រួលដល់ពាណិជ្ជកម្ម។ ទីពីរគឺ កាត់បន្ថយពេលវេលា ហើយទីបី - ចំណាយលើការដឹកជញ្ជូននិងការចំណាយទាក់ទងនឹងទំនិញនឹងក៏ត្រូវបានកាត់បន្ថយផងដែរ។ ដើម្បីបំពេញបានល្អនូវការងារនេះ ត្រូវតែមាន “hub” ពោលគឺប្រទេសនានាត្រូវតែមានអង្គភាព និងក្រុមហ៊ុនដែលបំពេញការងារនេះ ហើយចូលរួមក្នុងបណ្តាញនេះតាមបទប្បញ្ញត្តិ”។

សូមគូសបញ្ជាក់ថា ចាប់ពីខែឧសភា ឆ្នាំ ២០២១ វៀតណាមបានក្លាយជា Hubs មួយក្នុងចំណោម  Hubs របស់ WLP ទាំង ២៩។ រហូតមកដល់បច្ចុប្បន្ន សហគ្រាសចំនួន ដែលផ្តល់សេវាភស្តុភារនៅវៀតណាមបានចុះឈ្មោះចូលរួមជាសមាជិកនៃកម្មវិធី WLP៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី ឈានមុខទាំង៥

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី “ឈានមុខទាំង៥”

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។

Top