• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឯកសារ APEC

សាររបស់វៀតណាមនៅក្នុងកិច្ចប្រជុំទាំងអស់នេះ គឺ បញ្ជាក់ថា APEC បន្តជាវេទិកាតំបន់ដោយមានសំឡេង ដើរតួនាទីជំរុញពហុភាគីនិយម និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជំនះការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយស្តារឡើងវិញយ៉ាងឆាប់រហ័ស អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបន្តជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ (រូបថត៖ Thong Nhat/TTXVN)


នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃសប្តាហ៍ កិច្ចប្រជុំកំពូល APEC ២០២១ និងសំណើរក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang បានឲ្យដឹងថា ក្នុងសប្តាហ៍កំពូលនេះ លោកប្រធានរដ្ឋ Nguyen លោក Xuan Phuc និងគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗរបស់ APEC រួមមាន កិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ សម័យសន្ទនារវាងថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោលបល់ធុរកិច្ច APEC (ABAC) និងកិច្ចប្រជុំកំពូលធុរកិច្ច APEC។ សាររបស់វៀតណាមនៅក្នុងកិច្ចប្រជុំទាំងអស់នេះ គឺ បញ្ជាក់ថា APEC បន្តជាវេទិកាតំបន់ដោយមានសំឡេង ដើរតួនាទីជំរុញពហុភាគីនិយម និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជំនះការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយស្តារឡើងវិញយ៉ាងឆាប់រហ័ស អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបន្តជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានអះអាងថា សាររបស់វៀតណាមគឺសមស្របនឹងមតិរបស់ថ្នាក់ដឹកនាំ។ រាល់គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឯកសារ APEC រួមទាំងសេចក្តីថ្លែងការណ៍កម្រិតខ្ពស់ APEC សេចក្តីថ្លែងការណ៍របស់ថ្នាក់រដ្ឋមន្ត្រី APEC ក៏ដូចជាផែនការសកម្មភាពអនុវត្តន៍ចក្ខុវិស័យ APEC ២០៤០ ផងដែរ។ ប្រការនេះបង្ហាញពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវ វិជ្ជមាននិងម្ចាស់ការរបស់វៀតណាម ដែលជាសមាជិកសកម្ម និងឈានមុខគេរបស់ APEC ក្នុងការកសាង និងពង្រឹងសាមគ្គីភាពក្នុង APEC សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់អនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព និងស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top