• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយដែលបានអនុវត្តនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវមានជម្រើស

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី ៤៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ quochoi.vn)

សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បានកំណត់ក្រុមគោលនយោបាយចំនួន១២ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ សំដៅទាក់ទាញការវិនិយោគ និងជំរុញសកម្មភាពធុរកិច្ចនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិលើវិស័យផ្សេងៗ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការបញ្ជាក់ខ្លឹមសារដូចជា៖ បញ្ជាក់ឲ្យបានច្បាស់អំពីគោលនយោបាយដែលចាត់ទុកថា លេចធ្លោប្លែកពីគេសម្រាប់វៀតណាមដើម្បីបង្កើតការប្រកួតប្រជែងក្នុងបរិបទដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាង ១០០ កន្លែង; បញ្ជាក់អំពីគំរូ ទំនាក់ទំនង ឯករាជ្យភាពរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងទាំងពីរ និងតួនាទីរបស់ភ្នាក់ងារគ្រប់គ្រងរដ្ឋ; គោលនយោបាយពន្ធអនុគ្រោះ ដើម្បីទាក់ទាញវិនិយោគិន អង្គការនិងបុគ្គលឱ្យចូលរួមក្នុងសកម្មភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ជាពិសេស គំរូនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម ត្រូវតែមានភាពច្នៃប្រឌិត មានជម្រើស និងទាញយកប្រយោជន៍ពីប្រទេសក្រោយៗទៀត ដើម្បីអនុវត្តបទពិសោធន៍ល្អរបស់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top