• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមកិច្ចប្រជុំលើកទី ៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP

លោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសចូលរួមកិច្ចប្រជុំ  (ប្រភព៖ TTXVN)


នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅកាត់ថា អាយកាប់ (International Conference of Asian Political Parties-ICAPP) បានរៀបចំកិច្ចប្រជុំលើកទី ៣៦ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ីចំនួន ២៤ ក្រុម។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសបានអញ្ជើញចួករួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានផ្តោតលើការវាយតម្លៃនូវសកម្មភាពរបស់គណបក្សនយោបាយនានា នៅអាស៊ី; ពិភាក្សាអំពីផែនការសកម្មភាពរបស់គណបក្សនយោបាយនៅអាស៊ី ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ និងសកម្មភាពរបស់ ICAPP នៅឆ្នាំខាងមុខនេះ ជាពិសេសការរៀបចំសម្រាប់ខួបលើកទី ២០ នៃការបង្កើត ICAPP និងកិច្ចសហប្រតិបត្តិការរវាង ICAPP ជាមួយអង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងកិច្ចប្រជុំលោកស្រី Nguyen Thi Hoang Van បានដាក់ចេញនូវដំណោះស្រាយមួយចំនួនដើម្បីជំរុញសកម្មភាពរបស់ ICAPP ក្នុងស្ថានភាពថ្មី។ លោកស្រីបានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវ ក្នុងសកម្មភាពរបស់ ICAPP ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភព លោក។

សូមគូសបញ្ជាក់ថា ICAPP ត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយនៅអាស៊ី។ ក្រោយរយៈពេល ២០ ឆ្នាំ នៃការបង្កើតមក ICAPP កំពុងអះអាងពីតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់តាមរយៈតួនាទីរបស់បណ្តាគណបក្សនយោបាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top