• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើការអនុវត្តកញ្ចប់ជំនួយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា សេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលពីរឆ្នាំ (២០២២-២០២៣) គួរតែត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាថែមទៀត។
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំផ្តល់យោបល់អំពីស្ថានភាពអនុវត្តន៍ គម្រោងបញ្ជីរាយនាម និងកម្រិតដើមទុនដែលត្រូវបែង ចែកសម្រាប់ភារកិច្ច  គម្រោងក្រោមកម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចសង្គម។ ផែនការប្រើប្រាស់ប្រភពចំណូល ការសន្សំការចំណាយ និងថវិកាដែលនៅសល់នៃថវិកាមជ្ឈិមឆ្នាំ២០២១...។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា សេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលពីរឆ្នាំ (២០២២-២០២៣) គួរតែត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាថែមទៀត។ ស្នើឱ្យរដ្ឋាភិបាលដឹកនាំ និងជំរុញឱ្យក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ត្រូវបំពេញបែបបទវិនិយោគឱ្យបានលឿនតាមបទប្បញ្ញត្តិ ដើម្បីឱ្យរដ្ឋាភិ បាលបំពេញបញ្ជីរាយនាម និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់មុននឹងបែងចែកដើមទុន។

ក៏ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពតាមសំណើរបស់រដ្ឋាភិបាលក្នុងការចំណាយថវិកា ៩.៦២០ ពាន់លានដុង (ជិត ៤២០ លានដុល្លារ) ក្នុងចំណោមកញ្ចប់ថវិកាសរុប ១៧៦.០០០ ពាន់លានដុង ដើម្បីបែងចែកដើមទុនសម្រាប់គម្រោងផ្លូវល្បឿនលឿនចំនួន ៣ ក្នុងបញ្ជី និងកម្មវិធីគម្រោងមានសារៈ សំខាន់របស់ប្រទេសជាតិ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងសម្រេចក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ គម្រោងទាំង៣នោះគឺ៖ ផ្លូវល្បឿនលឿន Chau Doc –Can Tho-Soc Trang ផ្លូវល្បឿនលឿន Khanh Hoa-Buon Ma Thuot និងគម្រោងផ្លូវល្បឿនលឿន Bien Hoa-Vung Tau៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top