• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង


ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង

 

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនខេត្ត Yen Bai (ភាគខាងជើងវៀតណាម) បានរៀបចំសន្និសីទពន្លឿនវិនិយោគនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដោយប្រធានបទ “Yen Bai៖ សក្កានុភាពអភិវឌ្ឍន៍និងឱកាសវិនិយោគ”។ សន្និសីទនេះមានការចូលរួមរបស់១៥០អង្គភាពអាជីវកម្មកូរ៉េខាងត្បូងដែលមានបំណងស្វែងរកឱកាសវិនិយោគនៅវៀតណាមនិយាយរួមនិងខេត្ត Yen Bai និយាយ​ដោយឡែក។

ថ្លែងមតិក្នុងសន្និសីទ លោកស្រី Pham Thi Thanh Tra លេខាគណៈកម្មាធិការបក្សនិងជាប្រធាន​«គណៈ​កម្មាធិការប្រជាជនខេត្ត Yen Bai បានអះអាងថា ថ្នាក់ដឹកនាំខេត្ត Yen Bai សន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយរួមនិងសហគ្រាសនានារបស់កូរ៉េខាងត្បូងនិយាយដោយឡែកក្នុងដំណើការ វិនិយោគធ្វើ​អាជីវកម្មក្នុងតំបន់។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានឲ្យដឹងថា នេះជាសកម្មភាពពន្លឿនវិនិយោគដើមដំបូងនៃតំបន់មួយរបស់វៀតណាមនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top