• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Tuyen Quang នឹងរៀបចំពិធីបុណ្យពន្លឺបាឡុងអន្តរជាតិ

រួមជាមួយនោះគឺជាមហោស្រពពន្លឺបាឡុងអន្តរជាតិដែលរួមបញ្ចូលគ្នានូវការសម្តែងដោយក្រុមតន្រ្តី Disc Jockey (DJ) ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ៣០ ខែមេសា; ការជួបប្រាស្រ័យរវាងនិស្សិតជាមួយអ្នកបើកបាឡុងអន្តរជាតិ។

ចាប់ពីថ្ងៃទី ២៧ មេសា ដល់ថ្ងៃទី ២ ឧសភា ខេត្ត Tuyen Quang នឹងរៀបចំកម្មវិធីឆ្នាំទេសចរណ៍ និងពិធីបុណ្យបាឡុងអន្តរជាតិឆ្នាំ ២០២៤ ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ រួមទាំងអ្នកវិនិយោគផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនូវសកម្មភាពគួរឲ្យទាក់ទាញជាច្រើន ក្នុងនោះមានពិធីបើកកម្មវិធីឆ្នាំទេសចរណ៍ (២៧ មេសា); ពិធីបុណ្យបាឡុងអន្តរជាតិ Tuyen Quang លើកទី៣ នៅទីលាន Nguyen Tat Thanh (ថ្ងៃទី ២៧ មេសា); ការសម្តែង និងបម្រើភ្ញៀវឱ្យទទួលបានបទពិសោធន៍បង្ហោះបាឡុង។ រួមជាមួយនោះគឺជាមហោស្រពពន្លឺបាឡុងអន្តរជាតិដែលរួមបញ្ចូលគ្នានូវការសម្តែងដោយក្រុមតន្រ្តី Disc Jockey (DJ) ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ៣០ ខែមេសា; ការជួបប្រាស្រ័យរវាងនិស្សិតជាមួយអ្នកបើកបាឡុងអន្តរជាតិ។

ក្រៅពីនោះ ក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញ និងណែនាំផលិតផលទេសចរណ៍ និងភូមិសិប្បកម្ម Tuyen Quang ឆ្នាំ២០២៤; សន្និសីទតភ្ជាប់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងភូមិសិប្បកម្មនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ Tuyen Quang; រៀបចំការប្រកួតកីឡាបាល់ទាត់នារីសម្រាប់ជនជាតិភាគតិចនៅខេត្ត Tuyen Quang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

- ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

Top