• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Thua Thien-Hue ត្រូវការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយថែមទៀតនាពេលខាងមុខ


 ទិដ្ឋភាពនៅជំនួបធ្វើការ (រូបថត៖ VGP) 
 

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួប​ធ្វើ​ការ​​ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien – Hue ភាគកណ្ដាលវៀតណាម អំពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​វប្បធម៌​សង្គមនៃតំបន់ ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត​រលាក​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុសកូ​រ៉ូណា​ប្រភេ​ទថ្មី ​និងការអនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​របស់​ការិយាល័យ​នយោបាយ​ស្ដីពី​ការកសាង​និង​អភិវឌ្ឍ​ខេត្តដល់​ឆ្នាំ​២០៣០​ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។
 
ថ្លែងនៅ​ជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Thua Thien-Hue បានរីកចម្រើនគ្រប់ជ្រុងជ្រោយ ដោយមានកែទម្រង់ ផ្លាស់ប្ដូរថ្មីដ៏ស្របតាមនិន្នាការអភិវឌ្ឍ។ ខេត្តជា​តំបន់​មួយក្នុង​ចំណោម​តំបន់​ឈាន​មុខគេ​ទូទាំង​ប្រទេស​ក្នុង​ការ​អនុវត្ត​យ៉ាង​ខ្លាំង​ក្លានូ​វ​បច្ចេក​វិទ្យាព័ត៌មាន​ក្នុងការកែទម្រង់រដ្ឋបាលដើម្បីបម្រើប្រជាជននិងសហគ្រាស។ 
 ​ 
មុន​នោះ នារសៀលថ្ងៃទី៧កុម្ភៈ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅ​ត្រួតពិនិត្យ​ការងារ​ធានា​អនាម័យ​ បង្ការនិង​ទប់ស្កាត់​ជំងឺរាតត្បាត​រលាក​ផ្លូវដង្ហើម​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​នៅខេត្ត Thua Thien ​Hue។ លោកនាយករដ្ឋមន្រ្តី​បានស្នើ​អោយ​ខេត្ត​ត្រូវ​អនុវត្ត​យ៉ាង​ល្អនូវ​ការងារ​បោស​សម្អាតអនាម័យ សម្លាប់​មេរោគ ហើយបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតាមកេរ្តិ៍ដំណែល រមណីយដ្ឋាន​ ទីស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ក៏ដូចជាទីតាំងសាធារណៈ សំដៅធានាសុខភាព​សម្រាប់​ប្រជាជន​និង​ភ្ញៀវ​ទេសចរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top