• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Thanh Hoa ចាប់ផ្តើមរដូវកាលទេសចរណ៍ឆ្នេរ Sam Son ឆ្នាំ ២០២២

នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនទីក្រុង Sam Son ខេត្ត Thanh Hoa បានប្រារព្ធពិធីបុណ្យស្នេហា - Hon Trong Mai ឆ្នាំ ២០២២។ នេះជាសកម្មភាពចាប់ផ្តើមរដូវទេសចរណ៍រដូវក្តៅ Sam Son ឆ្នាំនេះ។

ពិធីបុណ្យស្នេហា - Hon Trong Mai ឆ្នាំ ២០២២ រួមមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ កម្មវិធីសិល្បៈជាមួយប្រធានបទ "លើកតម្កើងសេចក្តីស្រឡាញ់"; ការប្រកួតស្ពុកអាហារគ្រួសារ; ពិធីបើកមហោស្រពកីឡាទីក្រុងលើកទី៩ និងមហោស្រពកីឡាទីក្រុង Sam Son ឆ្នាំ២០២២…ជាដើម។

កន្លែងទេសភាពជាតិ Hon Trong Mai ស្ថិតនៅលើជួរភ្នំ Truong Le (ទីក្រុង Sam Son) គឺជាបេតិកភណ្ឌទេសភាពថ្នាក់ជាតិ។ Hon Trong Mai បានក្លាយទៅជានិមិត្ដរូបនៃសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្រជាជនវៀតណាម ក៏ដូចជា ជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរពេលមកទស្សនា Sam Son ម្តងៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top