• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh រៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើនក្នុងបុណ្យតេត

ខេត្ត Quang Ninh រៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើនក្នុងបុណ្យតេត ប្រជាជននិងភ្ញៀវទេសចរអាចចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញជាច្រើនដែលបានប្រារព្ធឡើងនៅតាមតំបន់ទូទាំងខេត្ត Quang Ninh ទាំងមុនបុណ្យចូលឆ្នាំថ្មីនិងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ២០២៤។
សកម្មភាពវប្បធម៌ និងកីឡាជាច្រើននឹងត្រូវធ្វើឡើងនៅគ្រប់ភូមិ និងតំបន់ទូទាំងខេត្ត (រូបថត៖ VOV)

លោកស្រី Nguyen Huyen Anh នាយករងទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងបានបញ្ជាណែនាំ និងសម្របសម្រួល ស្នើរធុរកិច្ចទេសចរណ៍រៀបចំបានល្អគ្រប់ដំណាក់កាល តាំងពីហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជាពិសេសការរៀបចំព្រឹត្តិការណ៍បុណ្យតេតប្រពៃណីវៀតណាម ដើម្បីផ្សព្វផ្សាយទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីវៀតណាម។ ក្រៅពីនោះ យើងមានការត្រួតពិនិត្យកែតម្រូវ នូវអ្វីដែលអាចប៉ះពាល់កេរ្តិ៍ឈ្មោះ និងគុណភាពនៃតំបន់ទេសចរណ៍ Quang Ninh”។

មុននោះ ការពិព័រណ៍ សកម្មភាពវប្បធម៌ និងកីឡាត្រូវបានរៀបចំដំណាលគ្នា ដូចជា៖ ពិធីបុណ្យផ្កានិទាឃរដូវ; ពិព័រណ៍សៀវភៅនិទាឃរដូវ និងកាសែតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការតាំងបង្ហាញរូបថតស្នាដៃឆ្នើមរបស់ខេត្ត Quang Ninh; កម្មវិធីជួបជុំគ្នានៅរដូវផ្ការីក; ការតាំងពិព័រណ៍ពណ៌និទាឃរដូវ តាមរយៈការប្រមូលគំនូរប្រជាប្រិយវៀតណាម ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top