• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Gia Lai ត្រូវការទាញយកសក្តានុពល គុណសម្បត្តិ និងប្រភពធនធានឱ្យបានល្អ ដើម្បីការអភិវឌ្ឍឆាប់រហ័ស និរន្តរភាពនិងសម្បូរបែប

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យមូលដ្ឋានធ្វើអាជីវកម្មរាល់សក្តានុពល គុណសម្បត្តិ និងធនធានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសម្បូរបែប
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ Van Diep/TTXVN)  

 

នាព្រឹកថ្ងៃទី ២២ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារនៃរដ្ឋាភិបាលបានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Gia Lai អំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២១ និងត្រីមាសទី ១ ឆ្នាំ ២០២២; ទិសដៅ ភារកិច្ចឆ្នាំ២០២២ និងនាពេលអនាគត។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យមូលដ្ឋានធ្វើអាជីវកម្មរាល់សក្តានុពល គុណសម្បត្តិ និងធនធានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសម្បូរបែប ដោយខិតខំដល់ឆ្នាំ ២០៣០ ក្លាយជាកម្លាំងចលកររបស់តំបន់ Tay Nguyen  និងជាទីតាំងសំខាន់សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ វៀតណាម-ឡាវ-កម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩; ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិចំនួន៣។ ជាមួយគ្នានោះ ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយធានាសន្តិសុខសង្គម; ពង្រឹងការការពារជាតិ និងសន្តិសុខ។

មុននោះ នាយប់ថ្ងៃទី ២១ ឧសភា នៅទីក្រុង Pleiku នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២-២៤ ឧសភា ២០២២) និងការប្រកាសទទួលប័ណ្ឌកេរដំណែលធម្មជាតិ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនៃខេត្ត Gia Lai។ នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទជំរុញការវិនិយោគខេត្ត Gia Lai ឆ្នាំ ២០២២ដោយមានការចូលរួមរបស់តំណាងជាង ៤០០ នាក់មកពីអង្គការ សមាគមធុរកិច្ច អ្នកវិនិយោគជាតិនិងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលបដិវត្តន៍ជើងចាស់មួយចំនួននៅទីក្រុង Pleiku ខេត្ត Gia Lai៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

ហេតុដូច្នេះ ការវិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។

Top