ព័ត៌មាន
ខេត្ត Bac Ninh អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍសង្គម-វប្បធម៌ប្រកបដោយសុខដុមរមនា
នាព្រឹកថ្ងៃទី ២៤ មករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនខេត្ត Bac Ninh។
|
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថតរូបអនុស្សាវរីយ៍ជាមួយប្រជាប្រជាពលរដ្ឋខេត្ត Bac Ninh |
អញ្ជើញថ្លែងក្នុងជំនួបនេះ លោក អគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះរាល់លទ្ធផល និងសមិទ្ធិផលដ៏ធំធេង ដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Bac Ninh សម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានក្រើនរំលឹកថា ខេត្តចាំបាច់ត្រូវបំពេញល្អការងារបក្ស ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ជាង ពង្រីករាល់សក្កានុពល គុណសម្បត្តិរបស់ខេត្ត ជំរុញខ្លាំងការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាព គុណភាព សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ក្រៅពីនេះ ជំរុញខ្លាំងស្មារតីផ្លាស់ប្ដូរថ្មីប្រកបដោយមានការច្នៃប្រឌិត ជំនះពុះពារលើរាល់ការលំបាក សាកល្បង នាំខេត្ត Bac Ninh ខិតខំប្រឹងប្រែងមុនឆ្នាំ ២០៣០ ក្លាយទៅជាទីក្រុង ដែលមានឧស្សាហកម្មអភិវឌ្ឍន៍ ទំនើប អរិយធម៌ សម្បូរធូធារ និងពោរពេញទៅដោយអត្តសញ្ញាណ។
|
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្វាយធូបដល់ស្តេចទាំង ៨ អង្គនៃរាជវង្ស Ly |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា ការអភិវឌ្ឍ សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍវិស័យវប្បធម៌សង្គមប្រកបដោយសុខដុមរមនា ។ លោកអគ្គលេខាបក្សបានស្នើឲ្យខេត្តផ្តោតសំខាន់លើការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ខេត្ត Bac Ninh និយាយដោយឡែក ក៏ដូចជាខឿនវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិនិយាយរួម។ ទន្ទឹមនឹងនេះ បន្តអនុវត្តន៍រាល់គោលនយោបាយសុខុមាលភាពសង្គមឱ្យបានល្អ; ថែទាំជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ប្រជាជន; យកចិត្តទុកដាក់លើកកម្ពស់គុណភាពនៃការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្រ្ត-បច្ចេកវិទ្យា; បំពេញការងារថែទាំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាជនឲ្យបានល្អប្រសើរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថាខេត្តចំបាច់ត្រូវការពារ ពង្រឹងកិច្ចការពារជាតិ - រក្សាយ៉ាងរឹងមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម; បង្កើនការងារប្រយុទ្ធប្រឆាំងអំពើរពុករលួយ ភាពខ្ជះខ្ជាយ អសកម្ម ព្រមទាំងរកឃើញ និងដោះស្រាយរាល់សកម្មភាពបំផ្លិចបំផ្លាញនៃអនុភាពអមិត្តឲ្យទាន់ពេលវេលាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម