• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Bac Lieu បើកមហោស្រពទេសចរណ៍កសិកម្ម ជនបទ និងផលិតផល OCOP

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខេត្ត Bac Lieu បានប្រារព្ធពិធីបើកមហោស្រពកសិកម្ម ទេសចរណ៍ និងជនបទឆ្នាំ ២០២៣ និងមហោស្រពផលិតផល OCOP (កម្មវិធីឃុំមួយ ផលិតផលមួយ)។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Pham Van Thieu អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV)

ខេត្ត Bac Lieu បច្ចុប្បន្នមានគោលដៅទេសចរណ៍គំរូចំនួន ១១ ដែលត្រូវបានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long ទទួលស្គាល់ដែលមានគោលដៅទេសចរណ៍ច្រើនជាងគេនៅក្នុងតំបន់ទាំងមូល។ ក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Pham Van Thieu បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ ខេត្តទាំងមូលមានផលិតផល OCOP ចំនួន ១៣១ មុខ ក្នុងនោះមាន ផលិតផលចំនួន ៣៣ ដែលទទួលបានផ្កាយ ៤ និងផលិតផលចំនួន ៩៨ ដែលទទួលបានផ្កាយ ៣ ហើយផលិតផលទាំងនេះសុទ្ធតែឆ្លើយតបនឹងស្តង់ដារ គុណភាព និងសុវត្ថិភាព និងបទប្បញ្ញត្តិនៃម្ហូបអាហារ បម្រើឱ្យកាន់តែប្រសើរឡើងតាមតម្រូវការ និងរសជាតិរបស់អ្នកទេសចរ និង ទីផ្សារ។ ទន្ទឹមនឹងការតំរង់ទិស ផ្តោតលើការអភិវឌ្ឍផលិតផលប្រចាំតំបន់ និងផលិតផលប្រពៃណី លើកកំពស់តម្លៃវប្បធម៌ក្នុងស្រុក យើងជឿជាក់ថា ផលិតផល OCOP របស់ Bac Lieu នឹងកាន់តែរីកចម្រើនខ្លាំង ការគ្របដណ្តប់កាន់តែទូលំទូលាយ នាំមកនូវតម្លៃកាន់តែច្រើនដល់ខេត្តជាពុំខាន

ដោយប្រធានបទ តំបន់ជនបទ Bac Lieu - ភាពរស់រវើកថ្មី រូបរាងថ្មី មហោស្រពកសិកម្ម ទេសចរណ៍ជនបទ និងផលិតផល OCOP របស់ខេត្ត Bac Lieu បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានសកម្មភាពចម្រុះ និងសម្បូរបែបជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top