• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានានៅភូមិភាគខាងត្បូងវៀតណាមរក្សាយ៉ាងរឹងមាំតំបន់សុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាព

នារសៀលថ្ងៃទី ១៦ខែកក្កដា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុងនានានៅភូមិភាគខាងត្បូងវៀតណាម (ជំវិញទីក្រុងហូជីមិញ) ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
 

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)


បច្ចុប្បន្ននេះ ទីក្រុងហូជីមិញនិងខេត្ត ក្រុងជិតខាងមួយចំនួនបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គម តាមសារាចរលេខ ១៥ និងសារាចរលេខ ១៦ របស់រដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយស្ថានភាពជំងឺរាតត្បាតនោតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលអាចឆ្លង រាលដាលទៅខេត្ត ក្រុងដទៃទៀត។ ដូច្នេះហើយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឲ្យខេត្ត ក្រុងនានានៅភូមិភាគខាងត្បូងត្រូវលើកកម្ពស់ថែមទៀតនូវរាល់វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយត្រៀមខ្លួនជាស្រេចឲ្យស្ថានភាពក៏អាក្រក់ជាង។

គណកម្មាធិការជាតិនឹងរាយការណ៍ជូនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការព្រមានក្នុងសហគមន៍ ហើយអាចចាត់វិធានការម៉ឺងម៉ាត់ជាងបច្ចុប្បន្ននេះ នៅតាមខេត្ត ក្រុងជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយព្រមៗគ្នានោតាមតំបន់ណាមបូខាងកើតនិងខាងលិចក៏ដូចជាខេត្ត ក្នុងជិតខាងនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top