• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានាត្រៀមខ្លួនជាស្រេចសម្រាប់ករណីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩

តំបន់ធ្វើចត្តាឡីស័កមួយកន្លែងនៅទីក្រុងហាយហ្វុង។ (រូបថត៖ VOV)
 

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសបានចេញ ផ្សាយសេចក្ដីសម្រេចចិត្តសំដៅបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចេញផ្សាយសារាចរណ៍ ស្ដីពីការបង្កើនអនុវត្តវិធានការបង្ការប្រឆាំងកូវីដ ១៩ ក្នុងស្ថានភាពថ្មី។ សារាចរណ៍ បានតម្រូវឲ្យរឹតបន្តឹងវិធានការបង្ការប្រឆាំងកូវីដ ១៩ ក្នុងស្ថានភាពថ្មី; បង្កើនការ គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនពីតំបន់ផ្ទុះជម្ងឺចូលមកទីក្រុង; ឃ្លាំមើល គ្រប់គ្រងយ៉ាង ម៉ឺងម៉ាត់មនុស្សមកពីតំបន់ផ្ទុះជម្ងឺ។

នៅទីក្រុងហាយហ្វុង គណៈកម្មាធិការប្រជាជនទីក្រុងតម្រូវឲ្យមនុស្សទាំងអស់ មកពីទីក្រុងហូជីមិញ ត្រូវធ្វើចត្តាឡីស័កប្រមូលផ្ដុំ រយៈពេល២១ថ្ងៃ។ នៅតាមប៉ូស្តិ៍ គ្រប់គ្រងច្រកទ្វារចូលទីក្រុង ចាប់ពីវេលាម៉ោង១២ថ្ងៃទី៨ ខែកក្កដា ត្រឹមតែអនុញ្ញាត ឲ្យមនុស្សដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ក្នុងរង្វង់៥ថ្ងៃ បានចូលទីក្រុងប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top