នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍
ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងហូជីមិញ និងខេត្ត
ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេគឺវ ឡុង ឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ
ក្នុងព្រឹត្តិការណ៍នេះ ខេត្តត្រាវិញបានឧទ្ទេសនាមអំពីសក្តានុពលទេសចរណ៍ រូបភាពនិង
សម្រស់វប្បធម៌ខេត្តត្រាវិញ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
នៅក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅរួមមានៈ
លំហរសម្តែងវប្បធម៌ និងសិល្បៈ លំហរវប្បធម៌ធ្វើម្ហូប និងលំហរតាំងបង្ហាញផលិតផល OCOP (កម្មវិធីថ្នាក់ជាតិ ឃុំមួយផលិត ផលមួយ)។
សូមគូសបញ្ជាក់ថា
ត្រាវិញជាតំបន់ដីដែលមានអាយុកាលយូរលង់ណាស់មកហើយនៃជនជាតិចំនួនបីគឺ កិញ ខ្មែរ និងហ្វា
(Hoa)
បង្កើតបានជាវប្បធម៌ចម្រុះជាតិសាសន៍ ដែលមានផ្ទះសហគមន៍
វត្តអារាម ព្រះវិហារ និងពិធីបុណ្យប្រពៃណីជាច្រើន។
មុខម្ហូបរបស់ខេត្តត្រាវិញត្រូវបានសំយោគ
និងទទួលមរតកពីវប្បធម៌ធ្វើម្ហូបរបស់បណ្តាជនជាតិដែលមានមុខម្ហូបពិសេស
និងឆ្ងាញ់ៗល្បីឈ្មោះ ដែលបានកំណត់ក្នុងកំណត់ត្រាអាស៊ីផងដែរ៕





