ដើម្បីបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្ត ដែលជាគំរូអភិវឌ្ឍន៍ឈានមុខគេនៅវៀតណាម ខេត្តក្វាងនិញបានបង្ហាញតាមរយៈទិន្នន័យជាក់ស្តែងនិងគួរឱ្យទុកចិត្តនៅក្នុងគម្រោង។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច អត្រាកំណើន GRDP របស់ខេត្តបានរក្សាកម្រិតពីរខ្ទង់ជាបន្តបន្ទាប់ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ គិតត្រឹមឆ្នាំ ២០២៥ សម្រេចបានជាង ១០.០០០ ដុល្លារអាមេរិក ពោលគឺខ្ពស់ជាង ២ ដងនៃមធ្យមភាគរបស់ប្រទេសទាំងមូល។ អត្រា នគរូបនីយកម្មរបស់ខេត្តក្វាងនិញបានឈានដល់កម្រិតជាង ៧០% ដែលឈានមុខគេនៅទូទាំងប្រទេស ដោយមានទីក្រុងចំនួន ៤ (ហាឡុង កឹមផា អ៊ួងប៊ី មុងកាយ) និងទីរួមខេត្តចំនួន ២ (ក្វាងអៀន ដុងជៀវ) ដើរតួនាទីជាស្នូលនៃការតភ្ជាប់យ៉ាងរឹងមាំ។
ការទទួលស្គាល់ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ គឺជាជំហានដ៏សំខាន់មួយ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ខេត្តបន្តអភិវឌ្ឍន៍ទៅតាមទិសដៅទំនើប បៃតង ឆ្លាតវៃ និងប្រកបដោយចីរភាព។ លើសពីនេះ ការដែលខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនេះ ក៏មានអត្ថន័យយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងថ្នាក់ជាតិ ដែលរួមចំណែកបង្កើនការតភ្ជាប់តំបន់ដីសណ្តទន្លេក្រហម និងបញ្ជាក់ពីតួនាទីជាប៉ូលកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តនៅភាគខាងជើង៕





