• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខុទ្ទការល័យរដ្ឋសភាបន្តកែលម្អ ផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាពនៃការធ្វើសេនាធិការនិងបម្រើដល់សកម្មភាពរបស់រដ្ឋសភា

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ vov.vn)
 

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភាបានបើកកិច្ចប្រជុំកម្មាភិបាល និយោជិក និងបូកសរុបការងារឆ្នាំ ២០២០ ព្រមទាំងដាក់ចេញភារកិច្ចសម្រាប់ឆ្នាំ ២០២១ ទៀតផង។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខុទ្ទកា ល័យរដ្ឋសភាមានការជឿនលឿនទៅ មុខក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ការប្តេជ្ញាចិត្តក្នុងការងារ មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវ ផ្តល់ប្រឹក្សាមតិយោបល់លើបញ្ហាស្មុគស្មាញមិនធ្លាប់មានពីមុនមក។ យ៉ាងណា មិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យខុទ្ទកាល័យរដ្ឋសភាគួរ តែផ្តោតការយកចិត្តទុកដាក់លើការ ងារផ្តល់ប្រឹក្សានិងបម្រើដល់សកម្មភាពបូកសរុបអាណត្តិរដ្ឋសភានីតិកាលទី ១៤។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវបន្តរៀបចំយ៉ាងល្អរាល់សកម្មភាពឃោសនា ដើម្បីធ្វើឱ្យកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈយល់ដឹងយ៉ាងជ្រាលជ្រៅអំពីថ្ងៃបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភា ដោយមានការគោរពនិងតបស្នងសងគុណចំពោះគុណបំណាច់និងការចូលរួមចំណែកដ៏ធំធេងរបស់រដ្ឋសភាវៀត ណាមចំពោះបុព្វហេតុបដិវត្តរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលក្នុងការផ្តល់ប្រឹក្សានិងបម្រើដល់ក្រុមប្រឹក្សាបោះឆ្នោតជាតិនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីត្រៀមរៀបចំឲ្យបានល្អ ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ ប្រកបដោយជោគជ័យនិងដឹកនាំការបោះឆ្នោតសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦  ដោយធានាថា ព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់នេះត្រូវបានក្លាយជាពិធីបុណ្យពោរពេញទៅដោយអត្ថន័យរបស់ប្រជាជន"៕

តាម VOV - វិទ្យុសំឡេងវៀតណាម

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top