• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរអន្តរជាតិធម្មតាដំបូង ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩

ជើងហោះហើរនេះគឺជាផ្នែកមួយនៃផែនការ ស្ដារជើងហោះហើរអន្តរជាតិធម្មតាជាមួយនឹងកត្តាសុវត្ថិភាពខ្ពស់ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត។
 

ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរអន្តរជាតិធម្មតាដំបូង ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)


ជើងហោះហើរអន្តរជាតិដំបូង របស់ក្រុមហ៊ុន Vietnam Airlines ចាប់តាំងពីពេលផ្ទុះ ជំងឺរាតត្បាតកូវីដ ១៩ ជាមួយនឹងជើងហោះហើរពីទីក្រុងភ្នំពេញ (កម្ពុជា) ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ដោយដឹកអ្នកដំណើរចំនួន ១២១ នាក់ ។

តំណាងក្រុមហ៊ុន Vietnam Airlines បានចែករំលែកថា ជើងហោះហើរនេះបានគូសសញ្ញាសម្គាល់ដំណាក់កាលបើកជើងហោះហើរអន្តរជាតិធម្មតា ដោយស្ដារឡើងវិញនូវស្ពានតភ្ជាប់អាកាសចរណ៍វៀតណាមជាមួយពិភពលោក និងបើកយថាទស្សន៍ស្ដារឡើងវិញវិស័យអាកាសចរណ៍ និងទេសចរណ៍យ៉ាងខ្លាំងក្លា ក្រោយពីជំងឺរាតត្បាត។ ជើងហោះហើរនេះគឺជាផ្នែកមួយនៃផែនការ ស្ដារជើងហោះហើរអន្តរជាតិធម្មតាជាមួយនឹងកត្តាសុវត្ថិភាពខ្ពស់ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត។

ទាក់ទងនឹងជើងហោះហើរនេះ លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ (រាជបណ្ឌិត្យសភាកម្ពុជា) មានប្រសាសន៍ថា ការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជាការសម្រេចចិត្តដ៏ខ្លាំងក្លា និងទាន់ពេលវេលារបស់ រដ្ឋាភិបាលវៀតណាមក្នុងបរិបទ ដែលតំបន់ទាំងមូលកំពុងខិតខំប្រឹងប្រែង ដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលត្រូវបានអាក់ខានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ លោក អ៊ុច លាង បានបញ្ជាក់ថា ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗក្នុងគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top