• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេលើពិភពលោកបើកជើងហោះហើរមកកាន់ទីក្រុង Da Nang

ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីថ្ងៃទី ៣ ខែមីនា បានប្រកាសបង្កើនវត្តមានរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ដោយបើកជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៤ ជើងទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម និងជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៣ជើង ទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ។

ដូច្នេះហើយ ទីក្រុង Da Nang គឺជាគោលដៅទី ៣ នៅវៀតណាមដែលត្រូវបានជ្រើសរើសដោយ Emirates ដើម្បីបើកដំណើរការជើងហោះហើរ បន្ទាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ជើងហោះហើរទៅមកទីក្រុង Da Nang នឹងដំណើរការនៅដើមខែមិថុនា រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះ Boeing 777-300ER។

ទីក្រុង​ Da Nang នាពេល​យប់។ រូបថត៖ VNP

តាមផែនការ កាលវិភាគនៃជើងហោះហើរទាំងនេះ នឹងត្រូវបានរៀបចំដើម្បីងាយស្រួលដឹកជញ្ជូនអ្នកដំណើរពីទីក្រុងធំៗក្នុងទ្វីបអឺរ៉ុប ដូចជា៖ ទីក្រុងឡុងដ៍ ប៉ារីស អាំស្ទែដាំ ម៉ែនឆេស្ទើ មីឡាន រ៉ូម ឬទីក្រុងធំៗនៅសហរដ្ឋអាមេរិកមកកាន់ទីក្រុង Da Nang ។ លោកស្រី Truong Thi Hong Hanh ប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ ដែលមានម៉ាកយីហោនិងគុណភាពជាសកល ជើងហោះហើរត្រង់មកកាន់ទីក្រុង Da Nang នឹងបើកឱកាសដើម្បីផ្សព្វផ្សាយទីក្រុងទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ១៥០។ នេះក៏នឹងបើកឱកាសដើម្បីទាក់ទាញនិងបម្រើភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះរៀបចំលក្ខខណ្ឌសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មនិងអាជីវកម្មនៅពេលដែលទីក្រុង Da Nang ដំណើរការជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរី”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top