• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍ត្រៀមដឹកពលរដ្ឋវៀតណាមនៅអ៊ុយក្រែនត្រឡប់មកប្រទេសវិញ

បច្ចុប្បន្ននេះ ដោយសារប្រតិបត្តិការទៅកាន់អ៊ុយក្រែនជាតំបន់សង្រ្គាម ហើយមិនអាចប្រតិបត្តិបាន ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំផែនការហោះហើរទៅកាន់គោលដៅនានាក្នុងទ្វីបអឺរ៉ុប (វ៉ារស្សាវ៉ា - ប៉ូឡូញ, ប៊ូខារ៉េស - រ៉ូម៉ានី, ប៊ូដាប៉េស - ហុងគ្រី, ប្រាទីស្លាវ៉ា - ស្លូវ៉ាគី, មូស្គូ - រុស្ស៊ី, មីនស្ក៍ - បេឡារុស្ស) ដើម្បីនាំពលរដ្ឋវៀតណាមនិងសមាជិកគ្រួសារនៅអ៊ុយក្រែនវិលត្រឡប់មកវៀតណាមវិញ។

មកទល់នឹងពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលវៀតណាម បានទទួលឯកសារជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនអាកាសចរណ៍នានា រួមមាន Vietnam Airlines, VietJet Air និង Bamboo Airways អំពីការត្រៀមខ្លួនជើងហោះហើរ ដើម្បីនាំពលរដ្ឋវៀតណាមពីអ៊ុយក្រែនវិលត្រឡប់មកប្រទេសកំណើតវិញ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល។

បច្ចុប្បន្ននេះ ដោយសារប្រតិបត្តិការទៅកាន់អ៊ុយក្រែនជាតំបន់សង្រ្គាម ហើយមិនអាចប្រតិបត្តិបាន ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំផែនការហោះហើរទៅកាន់គោលដៅនានាក្នុងទ្វីបអឺរ៉ុប (វ៉ារស្សាវ៉ា - ប៉ូឡូញ, ប៊ូខារ៉េស - រ៉ូម៉ានី, ប៊ូដាប៉េស - ហុងគ្រី, ប្រាទីស្លាវ៉ា - ស្លូវ៉ាគី, មូស្គូ - រុស្ស៊ី, មីនស្ក៍ - បេឡារុស្ស) ដើម្បីនាំពលរដ្ឋវៀតណាមនិងសមាជិកគ្រួសារនៅអ៊ុយក្រែនវិលត្រឡប់មកវៀតណាមវិញ។

ក្រៅពីគោលដៅទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងត្រៀមជាស្រេចក្នុងការស្វែងរកគោលដៅផ្សេងទៀតតាមផែនការជាក់ស្តែងរបស់រដ្ឋាភិបាល ដោយឈេលើគោលការណ៍ធានាសុវត្ថិភាពនិងបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាជនវៀតណាមនិងសមាជិកគ្រួសារ នៅអ៊ុយក្រែនក្នុងការវិលត្រឡប់មកមាតុប្រទេសវិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top