• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមប្រគល់ជំនួយឧបត្ថម្ភដល់ទួរគី

នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុង Antakya រដ្ឋធានីនៃខេត្ត Hatay ប្រទេសទួរគី ក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាមបានប្រគល់ទំនិញជាជំនួយឧបត្ថម្ភជិត ២៥ តោន រួមមានអាហារស្ងួត អង្ករ ទឹកដោះគោ ឧបករណ៍ពេទ្យ និងសម្ភារចាំបាច់ផ្សេងទៀត ដែលក្រសួងការពារជាតិវៀតណាម ប្រគល់ជូនទួរគី សម្រាប់ការងារជួយសង្គ្រោះគ្រោះមហន្តរាយ។
ក្រុម​ជួយ​សង្គោះនៃកងទ័ពប្រជាជនវៀតណាមបានថតរូបអនុស្សាវរីយ៍មុនពេលចាកចេញពីទីក្រុង Hatay ប្រទេសទួរគី។ រូបថត៖ VNA

ក្នុងពិធីប្រគល់ជំនួយ ឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា ទំនិញជំនួយខាងលើគឺជាមនោសញ្ចេត នា និងការចែករំលែករបស់ប្រជាជន ប្រទេសជាតិ និងក្រសួងការពារជាតិ វៀតណាម ជួយឧបត្ថម្ភសម្រាប់ការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទួរគី ដោយបំណងប្រាថ្នាចង់ឲ្យទួរគីនឹងជំនះលើផលវិបាកនៃការ រញ្ជួយដីយ៉ាងឆាប់ៗ។  ចំណែកឯឯកអគ្គរដ្ឋទូតទួរគី Hakan Cakil បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់កងទ័ព ប្រជាជនវៀតណាម នាពេលកន្លងមក ដោយចាត់ទុកថា ជំនួយដែលភាគីវៀតណាមប្រគល់ជូននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ   មជ្ឈមណ្ឌលជំនួយវេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីបម្រើការងារសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top