ក្រុមជួយសង្គោះនៃកងទ័ពប្រជាជនវៀតណាមបានថតរូបអនុស្សាវរីយ៍មុនពេលចាកចេញពីទីក្រុង Hatay ប្រទេសទួរគី។ រូបថត៖ VNA
ក្នុងពិធីប្រគល់ជំនួយ ឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា ទំនិញជំនួយខាងលើគឺជាមនោសញ្ចេត នា និងការចែករំលែករបស់ប្រជាជន ប្រទេសជាតិ និងក្រសួងការពារជាតិ វៀតណាម ជួយឧបត្ថម្ភសម្រាប់ការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទួរគី ដោយបំណងប្រាថ្នាចង់ឲ្យទួរគីនឹងជំនះលើផលវិបាកនៃការ រញ្ជួយដីយ៉ាងឆាប់ៗ។ ចំណែកឯឯកអគ្គរដ្ឋទូតទួរគី Hakan Cakil បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់កងទ័ព ប្រជាជនវៀតណាម នាពេលកន្លងមក ដោយចាត់ទុកថា ជំនួយដែលភាគីវៀតណាមប្រគល់ជូននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ មជ្ឈមណ្ឌលជំនួយវេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីបម្រើការងារសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺ៕