• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុង Da Nangទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងមកដល់ព្រលានយន្តហោះក្នុងឆ្នាំថ្មី


ក្រុង Da Nangទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងមកដល់ព្រលានយន្តហោះ ក្នុងឆ្នាំថ្មី

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជើងហោះហើរលេខ MI 632 ធ្វើដំណើរពីប្រទេសសឹង្ហបុរីដល់ទីក្រុង Da Nang ដែលបានដឹកភ្ញៀវទេសចរជាង១៦០នាក់មកទស្សនានិងសំរាកលំហែកាយនៅទីក្រុង Da Nang ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០១៧។ លើសពីនេះទៅទៀត ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីនេះ​ក្រុង Da Nang ក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូងតាមជើងហោះហើរពីក្រុង Incheon ដល់ ទី​ក្រុង​ Da Nang ផងដែរ។ ក្នុងឆ្នាំ២០១៦កន្លងទៅ រួមជាមួយនឹងផ្លូវសមុទ្រ ការធ្វើដំណើរទេសចរតាមផ្លូវអាកាសក៏បានកើនខ្ពស់ទាំងបរិមាណនិងចំនួនជើង​ហោះ​ហើរ រួមចំណែកគួរឲ្យកត់សម្គាល់ទៅក្នុងប្រាក់ចំណូលសរុបសម្រាប់វិស័យទេសច រណ៍នៃទីក្រុង Da Nang ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top