• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួង ស្ថាប័ននីមួយៗសុទ្ធតែមានការទទួលខុសត្រូវក្នុងការងារសម្របសម្រួលការផ្សព្វផ្សាយនិងអប់រំច្បាប់

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងហាណូយ កិច្ចប្រជុំក្រុមប្រឹក្សាមជ្ឈឹមសម្របសម្រួលការ ផ្សព្វផ្សាយនិងអប់រំច្បាប់ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឧបនាយក រដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សា មជ្ឈឹមសម្របសម្រួលការផ្សព្វផ្សាយ និងអប់រំ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ baochinhphu.vn)

 

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh បានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពីក្រុមប្រឹក្សាសម្របសម្រួល ការផ្សព្វផ្សាយនិងអប់រំត្រូវបានពង្រឹងក្បាលម៉ាស៊ីន។ លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើថា ចាំបាចត្រូវបង្កើនបន្ថែមទៀតនូវយន្តការសម្របសម្រួលរវាងស្ថាប័នអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាគឺក្រសួងយុត្តិធម៌ ជាមួយសមាជិកក្រុមប្រឹក្សា ហើយរវាងសមាជិកក្រុម ប្រឹក្សាជាមួយគ្នាផងដែរ ក្នុងនោះ លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សមាជិកម្នាក់ៗក្នុងការងារផ្សព្វផ្សាយនិងអប់រំច្បាប់។

ចំពោះភារកិច្ចជាក់លាក់ក្នុងឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យបន្តបំពេញបន្ថែមការងារលម្អិតរបស់ក្រុមប្រឹក្សាសម្រាប់ក្រសួង ស្ថាប័ននីមួយៗ។ តាមនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងយុត្តិធម៌ ពិចារណាលើសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ដើម្បីបង្កើនបន្ថែមទៀតនូវការទទួលខុស ត្រូវរបស់ក្រុមប្រឹក្សាក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់។ ចំណែកក្រសួងហិរញ្ញវត្ថុផ្តោត លើការដោះស្រាយបញ្ហាទាក់ទងនឹងយន្តការហិរញ្ញវត្ថុ ប្រភពធនធានលើ ការផ្សព្វ ផ្សាយច្បាប់ និងការអប់រំច្បាប់សម្រាប់ខេត្តក្រុងនានាដែលមិនមានថវិកាគ្រប់គ្រាន់ និង មូលដ្ឋាននៅតំបន់ឆ្ងាយដាច់ស្រយាល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Bui Thanh Son បានអះអាង ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។

Top