• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបំផុសចលនាសន្សំសំចៃអគ្គិសនីទូទាំងប្រទេសនៅឆ្នាំ ២០២៣

នេះគឺជាព័ត៌មានគួរឲ្យកត់សម្គាល់ក្នុងសន្និសីទបំផុសចលនាសន្សំសំចៃអគ្គិសនីទូទាំងប្រទេសឆ្នាំ ២០២៣ ដែលត្រូវបានក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ។
លោក Dang Hoang An អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម

ការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃត្រូវបានចាត់ទុកថាជាដំណោះស្រាយមួយដ៏សំខាន់ និងបន្ទាន់ រួមចំណែកធានាប្រភពផ្គត់ផ្គង់អគ្គិសនីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពសង្គម។ នេះគឺជាព័ត៌មានគួរឲ្យកត់សម្គាល់ក្នុងសន្និសីទបំផុសចលនាសន្សំសំចៃអគ្គិសនីទូទាំងប្រទេសឆ្នាំ ២០២៣ ដែលត្រូវបានក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Dang Hoang An អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមអំពាវនាវ និងសូមស្នើដល់ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស ក្រុមគ្រួសារ និងប្រជាជនគ្រប់ស្រទាប់នៅទូទាំងប្រទេសចូលរួមគាំទ្រ រួមដៃគ្នាចែករំលែកការលំបាកជាមួយផ្នែកអគ្គិសនី បង្កើនការការអនុវត្តដោយព្រមៗគ្នារាល់វិធានការប្រើប្រាស់អគ្គិសនីប្រកបដោយសន្សំសំចៃ និងប្រសិទ្ធភាព ជាពិសេសក្នុងរដូវប្រាំង (ជាពិសេសចាប់ពីពេលនេះ ដល់ថ្ងៃទី៣០ ខែមិថុនា)។ តាមនោះ ស្នើឲ្យសហគ្រាសមានផែនការផលិតកម្មសមស្រម ព្រមទាំងផ្ដោតសំខាន់លើការតម្លើងប្រភពថាមពលកកើតឡើងវិញនៅហ្នឹងកន្លែង។ លើសពីនេះទៅទៀត ក្រុមគ្រួសារនីមួយៗ និងប្រជាជនរក្សាទំលាប់ប្រើប្រាស់អគ្គិសនីប្រកបដោយសន្សំសំចៃ និងប្រសិទ្ធភាពជាប្រចាំផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top