• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងផែនការនិងវិនិយោគដាក់ចេញសេណារីយ៉ូកំណើនសេដ្ឋកិច្ចចំនួន៣ដល់ឆ្នាំ២០២៣

ដោយអនុវត្តន៍តាមការបញ្ជាណែនាំរបស់រដ្ឋាភិបាលក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតរវាងរដ្ឋាភិបាល-មូលដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ក្រសួងផែនការ និងវិនិយោគបានកសាងសេចក្តីព្រាងគម្រោងធានាស្ថិរភាព ហើយនឹងត្រូវបានដាក់ជូន អចិន្ត្រៃយ៍រដ្ឋាភិបាលក្នុងខែកក្កដានេះ។

ដោយឈរលើមូលដ្ឋាននៃការព្យាករណ៍ពីស្ថានភាពក្នុងស្រុកនិងអន្តរជាតិ ក្រសួងផែនការនិងវិនិយោគ បានដាក់ចេញសេណារីយ៉ូព្យាករណ៍ចំនួន ៣ សម្រាប់ រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ និងក្នុងឆ្នាំ ២០២៣។ តាមនោះ ក្នុងសេណា រីយ៉ូខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងប្រហែល ៤% តុល្យ ភាពសំខាន់ៗត្រូវបានធានា កំណើនសេដ្ឋកិច្ចនៃឆ្នាំ២០២២ សម្រេចបានគោលដៅ ដែលបានកំណត់ ហើយក្នុងឆ្នាំ ២០២៣ សម្រេចបានគោលដៅជាមធ្យមក្នុងដំណាក់ កាល ២០២១-២០២៥ (៦,៥-៧%)។ នៅក្នុងសេណារីយ៉ូមធ្យម ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរ ភាពជាមូលដ្ឋាន អតិផរណាខ្ពស់ជាង ៤% ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង តុល្យ ភាពសំខាន់មួយចំនួនមិនត្រូវបានធានា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ សម្រេចបាន គោលដៅដែលបានកំណត់ កំណើនក្នុងឆ្នាំ២០២៣ សម្រេចបានជិតនឹងគោលដៅជា មធ្យមសម្រាប់ដំណាក់កាល២០២១- ២០២៥។ ជាមួយនឹងសេណារីយ៉ូទាប ម៉ាក្រូសេដ្ឋ កិច្ចនឹងប្រឈមមុខនឹងការលំបាកជាច្រើន អតិផរណាកើនឡើងខ្ពស់ តុល្យភាពសំខាន់ ជាច្រើនមិនត្រូវបានធានា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ សម្រេចបានគោលដៅដែលបានកំណត់  ចំណែកឯកំណើនក្នុងឆ្នាំ ២០២៣នឹងទាបជាងគោលដៅមធ្យមដំណាក់កាល២០២១-២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top