• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនគរបាលវៀតណាមនិងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Sonexay Siphandone។
នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith (រូបថត៖ cand.com.vn)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា ក្រសួងនគរបាលទាំងពីរ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជូនដំណឹងដល់គ្នាទៅវិញទៅមកទាន់ពេលវេលា រួមទាំងសហការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ   ដោយប្តេជ្ញាមិនអនុញ្ញាតឱ្យអង្គការ ឬ បុគ្គលឆ្លៀតយកប្រយោជន៍ពីទឹកដីនៃប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។

ក្នុងពិធីទទួលទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលឡាវ និងក្រសួងនគរបាលវៀតណាមនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ បម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសនៃប្រទេសនីមួយៗ។

មុននោះ នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំដោយលោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលឡាវ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Vilay Lakhamphong។

នៅរសៀលថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ លោករដ្ឋមន្ត្រី To Lam បានចូលរួមពិធីសម្ពោធបណ្ឌិត្យសភានយោបាយនគរបាលឡាវ។ នេះជាអំណោយរបស់បក្ស រដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ជូនចំពោះក្រសួងនគរបាលឡាវផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top