• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការពារប្រទេសអនុវត្តឲ្យបានល្អនូវមុខងារ “កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពធ្វើផលិតកម្ម"

នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហាណូយ គណៈ កម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំយោធានយោបាយរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ដើម្បីវាយតំលៃពីការងារបញ្ជាដឹកនាំភារកិច្ចយោធា និងការពារជាតិក្នុងរយៈពេល ៦ ខ ដើមឆ្នាំ និងភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងបណ្ដាប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)  

អញ្ជើញចូលរួមនិងថ្លែងមតិនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិមបានវាយតំលៃខ្ពស់ចំពោះការ ដែល ក្នុងរយៈពេល ៦ ខែកន្លងទៅ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស តែងតែក្ដាប់ជាប់ស្ថានភាពដោយម្ចាស់ការ ធ្វើសេនាធិការយុទ្ធសាស្ត្រដោយទាន់ពេលវេលាជូនចំពោះបក្ស រដ្ឋ លើវិស័យយោធា និងការពារជាតិ ជាពិសេសបញ្ហាថ្មី ស្មុគស្មាញដែលទើបលេចឡើង។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួងការពារប្រទេសអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចដែលបានប្រគល់ជូន ក្នុងនោះភារកិច្ចចម្បងនិងសំខាន់បំផុតនោះ គឺការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាស្ថិរភាព រួមចំណែករក្សាយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; ការពារដែនអាកាស ដែនសមុទ្រ និងតំបន់ព្រំដែនរបស់មាតុភូមិ; អនុវត្តន៍ឲ្យបានល្អនូវមុខងារ "កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពធ្វើផលិតកម្ម" ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រួមចំណែកធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងការពារប្រទេស បន្តជំរុញខ្លាំងនូវទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ការពារមាតុភូមិពីចម្ងាយ; រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ; ពង្រឹងសាមគ្គីភាព ភាពស្អិតរមួតជាមួយប្រជាជន; បំពេញតួនាទីឲ្យបានល្អក្នុងការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបឧប្បត្តិហេតុ ការស្វែងរក និងជួយសង្គ្រោះ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top