• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញទូទាំងប្រទេស កើនឡើង ៣០,៧%

អគ្គនាយកដ្ឋានស្ថិតិទើបបានប្រកាសនៅព្រឹកថ្ងៃទី ២៩ ឧសភាថា រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញ ត្រូវបានប៉ាន់ប្រមាណទទួលបានជាង ១៣០ ពាន់លានដុល្លារ កើនឡើង ៣០,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិដ្ឋភាពដេរសម្លៀកបំពាក់សម្រាប់នាំចេញទៅទីផ្សារជប៉ុនរបស់ក្រុមហ៊ុនភាគហ៊ុនដេរសម្លៀកបំពាក់ Hung Viet ស្រុក My Hao ខេត្ត Hung Yen (រូបថត៖ TTXVN)



ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងប្រទេសសម្រេចបានជាង ៣៣ ពាន់លានដុល្លារ ហើយវិស័យ FDI (រួមទាំងប្រេងឆៅ) ឈានដល់ជិត ៩៨ ពាន់លានដុល្លារ។ ដោយឡែក ក្នុងខែឧសភា ទំហំនៃការនាំចេញទំនិញបានឈានដល់ ២៦ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ២,១% បើធៀបនឹងខែមុននិងកើនឡើង ៣៥,៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងរចនាសម្ព័នផលិតផលនាំចេញ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ក្រុមទំនិញឧស្សាហកម្មនិងរ៉ែ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជាង ៧០ ពាន់លានដុល្លារ កើនឡើង ៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ក្រុមទំនិញឧស្សាហកម្មធុនស្រាលនិងសិប្បកម្មឧស្សាហកម្ម ត្រូវបានប៉ាន់ប្រមាណឈានដល់ជាង ៤៧ ពាន់លានដុល្លារកើនឡើង ៣៣%។ ក្រុមផលិតផលកសិកម្មនិងព្រៃឈើសម្រេចបាន ៩,៦៩ ពាន់លានដុល្លារកើនឡើង ១៣,៥%។ ក្រុមផលិតផលជលផលសម្រេចបាន ៣,២៤ ពាន់លានដុល្លារ កើនឡើង ១២%។

ទាក់ទងនឹងទីផ្សារនាំចេញទំនិញក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម។ បន្ទាប់មកគឺប្រទេសចិន; សហភាពអឺរ៉ុប (EU) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); កូរ៉េខាងត្បូងនិងជប៉ុន។

អគ្គនាយកដ្ឋានស្ថិតិក៏បានអោយដឹងដែរថា ទំហំពាណិជ្ជកម្មទំនិញនាំចូលក្នុងខែឧសភាឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថា ទទួលបានចំនួន ២៨ ពាន់លានដុល្លារ កើនឡើង ០,៨% បើប្រៀបធៀបទៅនឹងខែមុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top