• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគពីបរទេសបានហូរចូលវៀតណាមយ៉ាងខ្លាំង

យោងតាមតួរលេខរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគវៀតណាម គិតត្រឹមថ្ងៃទី២០ ខែមករា ដើមទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងចូលរួមចំណែកដើមទុន ទិញភាគហ៊ុន និងទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានជាង ២,៣៦ពាន់លានដុល្លារអាមេរិក កើនឡើង ៤០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហគ្រាសជប៉ុនវិនិយោគលើការផលិតនៅតំបន់កែច្នៃនាំចេញ Tan Thuan ទីក្រុងហូជីមិញ។ រូបថតឯកសារ៖ Danh Lam/TTXVN

ជាក់ស្តែងក្នុងអំឡុងខែនេះ គម្រោងថ្មីចំនួន ១៩០ ត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ ដែលមានដើមទុនចុះបញ្ជីសរុបជាង ២ ពាន់លានដុល្លារអាមេរិក កើនឡើង ៦៦,៩% បើធៀបនឹងរយៈពេលដូចគ្នានេះ។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនគម្រោងនិងការលេចឡើងនៃគម្រោងខ្នាតធំ (ជាង ៦០០ លានដុល្លារ) គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃទុនវិនិយោគពីបរទេស។

វិនិយោគិនបរទេសបានមកបណ្តាក់ទុននៅក្នុងខេត្ត ក្រុងចំនួន ៣៥ នៅទូទាំងប្រទេសក្នុងខែមករា ឆ្នាំ ២០២៤។ ទីក្រុងហាណូយនាំមុខដោយមានទុនវិនិយោគបានចុះបញ្ជីសរុបចំនួនជាង ៨៦៧ លានដុល្លារ។ Ba Ria - Vung Tau ជាប់ចំណាត់ថ្នាក់លេខ ២; បន្ទាប់គឺ Bac Giang, Bac Ninh, Dong Nai...

បើនិយាយពីដៃគូវិនិយោគវិញ មានប្រទេសនិងតំបន់ដែនដីចំនួន ៣៩ ដែលវិនិយោគនៅវៀតណាមក្នុងខែមករា; ក្នុងនោះ សិង្ហបុរីនាំមុខគេដោយទុនវិនិយោគសរុបជាង ១,៤ ពាន់លានដុល្លារអាមេរិក។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទីពីរ; បន្ទាប់មកកឺ សាម័រ ចិន និងហុងកុង(ចិន)។

ចំពោះវិស័យនៃការវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន ១៥/២១; ក្នុងនោះ ផ្នែកអាជីវកម្មអចលនទ្រព្យនាំមុខគេដោយមានទុនវិនិយោគសរុបជាង ១,២៧ ពាន់លានដុល្លារ។ ឧស្សាហកម្មកែច្នៃ និងផលិតកម្មជាប់ចំណាត់ថ្នាក់ទីពីរ បន្ទាប់មកគឺសកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការលក់ដុំនិងលក់រាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top