• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូកា-កូឡា បើកការដ្ឋានសាងសង់រោងចក្រធំបំផុតនៅវៀតណាម

នេះគឺជារោងចក្រទី ៤ របស់កូកា-កូឡា នៅវៀតណាម ដែលត្រូវបានរចនា និងសាងសង់ឡើង សំដៅលើកកម្ពស់ផលិតភាព ទាញយកធនធានក្នុងផលិតកម្ម ហើយអនុវត្តន៍គំរូរោងចក្រឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបៗ។
  ពិធីបើកការដ្ឋានសាងសង់រោងចក្រថ្មីនៅទីក្រុង Long An។ រូបថត៖ baodautu.vn  

កាលពីថ្ងៃទី ១៤ តុលា ក្រុមហ៊ុនចំកាត់ភេសជៈ កូកា-កូឡាវៀតណាមបានបើកការដ្ឋានសាងសង់រោងចក្រផលិតភេសជ្ជៈនៅមណ្ឌលឧស្សាហកម្ម Phu An Thanh ស្រុក Ben Luc ខេត្ត Long An។ នេះគឺជារោងចក្រទី ៤ របស់កូកា-កូឡា នៅវៀតណាម ដែលត្រូវបានរចនា និងសាងសង់ឡើង សំដៅលើកកម្ពស់ផលិតភាព ទាញយកធនធានក្នុងផលិតកម្ម ហើយអនុវត្តន៍គំរូរោងចក្រឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបៗ។

គម្រោងនេះមានទុនវិនិយោគសរុបចំនួន ១៣៦ លានដុល្លារអាមេរិក ហើយ បានសាងសង់លើផ្ទៃដី ១៩ ហិកតា។ នេះគឺជារោងចក្រធំបំផុតរបស់កូកា-កូឡានៅវៀតណាម។ គម្រោងនេះក៏បានជួយជំរុញផ្នែកឧស្សាហកម្មឧបត្ថម្ភ និងតំបន់វត្ថុធាតុដើម ជួយទាក់ទាញសហគ្រាស និងជួយប្រើប្រាស់វត្ថុធាតុដើមនៅតំបន់ រួមចំណែកបង្កើតការងារធ្វើ និងជួយជំរុញសេដ្ឋកិច្ច សង្គមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់​តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ​។

Top