• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែងជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅបន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងលើវិស័យដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការជម្នះផលវិបាកដោយសារគ្រាប់មីន ការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច...។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា តាមសមត្ថភាពរបស់ខ្លួន រដ្ឋាភិបាល និងក្រសួងនានានៃប្រទេសវៀតណាមនឹងគាំទ្រ ក៏ដូចជា ជួយដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ដូចជា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម-៣២) និងកីឡាអាស៊ីអាគ្នេយ៍ Para Games។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះចំណងសាមគ្គីភាព និងការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះប្រជាជនកម្ពុជាក្នុងការតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃ។ ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងអំណរគុណចំពោះសុច្ឆន្ទៈរបស់វៀតណាម និងមានបំណង បន្តទទួលបានការគាំទ្រយ៉ាងសកម្មពីវៀតណាម ដើម្បីកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគ ជ័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

Top