• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការរវាងវៀតណាម-ចក្រភពអង់គ្លេសនិង​អៀឡង់ខាងជើង​ស្តីពីការធ្វើកំណែ​ទម្រង់បែបបទរដ្ឋបាល​


 ទិដ្ឋភាពនៃពិធីចុះហត្ថលេខា 
 

នាថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានសហការជាមួយក្រ សួង​ការ​បរទេស ក្រសួងពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្ម (ចក្រភពអង់​គ្លេស​និង​អៀរ​ឡង់​ខាង​ជើង​) បានចុះហត្ថលេខាលើអនុស្សារណៈសហប្រតិប​ត្តិការ ស្តីពីការកែទម្រង់​បែបបទរដ្ឋបាល។
 
រដ្ឋមន្រ្តី ​ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀ​តណាម​ លោក Mai Tien Dung និងឯកអគ្គរដ្ឋ​ទូតវិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃចក្រភព​អង់គ្លេស និងអៀរឡង់ខាងជើង​ប្រ ចាំនៅវៀតណាម លោក Ga​reth Ward បាន​ធ្វើជា​សាក្សីក្នុង​ពិធី​នេះ។
 
អនុស្សរណៈ​នេះបានកំណត់គោលការណ៍រួម គោលដៅ វិសាលភាព និងទម្រង់កិច្ចសហប្រតិបត្តិការ របស់ក្រសួ​ង​ការ​បរទេស ក្រសួងពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្ម (នៃចក្រភព​អង់គ្លេស​និង​អៀរឡង់​ខាង​ជើង​) ជាមួយខុទ្ទកាល័យរដ្ឋាភិ បាលវៀតណាម ក្នុងការអនុវត្តការកែទម្រង់បែបបទរដ្ឋបាល ដោយ​ផ្អែក​លើ​មុខ​​ងារភារ​កិច្ចនិង​សិទ្ធរបស់ភាគីនីមួយៗ​ រួមទាំងច្បាប់និងសន្ធិសញ្ញាជាតិ​។ អនុស្សរណៈ​នេះមាន​សុពលភាព​រហូត​​ដល់ខែមីនា​ឆ្នាំ ២០២១។
 
កិច្ច​សហប្រតិបត្តិការនេះស្ថិតក្នុងក្របខ័ណ្ឌនៃមូលនីធិវិបុលភាពរបស់ចក្រភពអង់ គ្លេស និង​អៀរ​ឡង់​ខាង​ជើង​ ដើ​ម្បីជួយឧបត្ថម្ភដល់ប្រទេសនិងដៃគូមួយចំនួនក្នុងការ​បង្កើនកំណែទម្រង់ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បីលុប​បំបាត់​ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ និង​ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕​

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top