ព័ត៌មាន
កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមបន្តជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋ
អាមេរិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ (រូបថត៖ VNA)
អាមេរិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ (រូបថត៖ VNA)
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម; កិច្ចសហប្រតិបត្តិការរវាងអង្គទ័ពនិងផ្នែកទ័ព ឧស្សាហកម្មការពារជាតិ ការបណ្តុះ បណ្តាល ពេទ្យយោធា ការជួយសង្គ្រោះមនុស្សធម៌/គ្រោះមហន្តរាយ សន្តិសុខតាម អ៊ីនធឺណិត ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... និងបន្តសម្របសម្រួលក្នុង យន្តការការពារជាតិពហុភាគី។
នៅក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរក៏បានចែករំលែកអំពីស្ថានភាព ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕





