• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី២


 
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ជួបចរចារជាមួយនាយឧត្តមសេនីយ៍ Claudio Graziano
មេបញ្ជាការការពារជាតិអ៊ីតាលី (រូបថតៈ​TTXVN)

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលី​បាន​ប្រព្រឹត្ត​ទៅក្នុង​ក្របខ័ណ្ឌ នៃដំណើរ​ទស្សនកិច្ច​នៅអ៊ីតាលី ចាប់ពីថ្ងៃទី២៧​ដល់ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៧ របស់គណៈ​ប្រតិភូជាន់ខ្ពស់ ក្រសួង​ការពារ​​ប្រទេស​​វៀត​ណាម​ ដឹកនាំដោយ​ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​​វៀតណាម​។ ឧត្តមសេនីយ៍ឯ​កលោក Nguyen Chi Vinh និងលោក D​omenico Rossi រដ្ឋ​លេខាធិការ​ការពារ​ជាតិ សាធារណរដ្ឋ​អ៊ីតាលី អញ្ជើញ​ជាសហអធិបតីកិច្ច​សន្ទនា​នេះ។ ក្នុងជំនួប លោក Domenico Rossi បាន​អះអាងសារជាថ្មីលើការគាំទ្រ របស់រដ្ឋាភិបាល​អ៊ីតាលី ចំពោះកិច្ច​សហប្រតិបត្តិការ លើវិស័យ​ការពារ​ជាតិ​ទ្វេភាគី។​​ ​ភាគីអ៊ីតាលី​នៅបន្ត​ទទួល​សិក្ខាកាម​វៀត​ណាម ចូលរួមវគ្គបណ្តុះបណ្តាល​នៅសាលាយោធា​មួយ​ ចំនួន​របស់​​អ៊ីតាលី។ រីឯខ្លួនវិញ លោក Nguyen Chi Vinh បានចាត់​ទុក​ថា ក្រសួង​ការពារ​ជាតិ នៃប្រទេសទាំងពីរ គប្បី​​បង្កើន​​យន្តការ​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព នាពេលខាងមុខ។ វៀតណាមក៏ត្រៀមខ្លួន​ជាស្រេច ទទួល​​សិក្ខាកាម​អ៊ីតាលី មកវៀត​ណាម​រៀនភាសា​វៀតណាម និងចូលរួម​វគ្គបណ្តុះ​បណ្តាល​ជាន់​ខ្ពស់នៅ វិទ្យាស្ថាន​ការពារ​ជាតិ ស្តីពីសិល្បៈ​សង្គ្រាម​តស៊ូការពារ​មាតុប្រទេស របស់​វៀត​ណាមផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង។

Top